គួរឲ្យរំលឹកដែរថា ចាប់ពីម៉ោង ៧ និង១៥ នាទី ព្រឹកថ្ងៃទី ២០ ខែឧសភា សមាជិករដ្ឋសភាទាំងអស់បានដាក់កម្រងផ្កា និងចូលវិមានគោរព្ធ វិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ។

leftcenterrightdel
ទិដ្ឋភាពនៃសម័យប្រជុំលើកទី៧ នៃរដ្ឋសភានីតិកាលទី១៤

 

នៅវេលាម៉ោង៨.០០ រដ្ឋសភាបានបើកកិច្ចប្រជុំត្រៀមដើម្បីពិភាក្សាលើកម្មវិធីនៃសម័យប្រជុំ។ បន្ទាប់មកនៅត្រឹមម៉ោង៩.០០ រដ្ឋសភាបានបើកសម័យប្រជុំពេញអង្គជាផ្លូវការនៅសាលប្រជុំធំនៅទីស្នាក់ការរដ្ឋសភា។

ថ្លែងមតិនៅក្នុងពិធីបើកលោកស្រី Nguyen Thi Kim Ngan ប្រធានរដ្ឋសភាបានមានប្រសាសន៍ថា បន្ទាប់ពីសម័យប្រជុំលើកទី៦ មកម៉្លេះគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ក្រុមប្រឹក្សាជនជាតិ និងរាល់គណៈកម្មការនៃរដ្ឋសភាទាំងអស់ រដ្ឋាភិបាល តុលាការប្រជាជនកំពូល មហាអយ្យការប្រជាជនកំពូល និងគ្រប់គណៈប្រតិភូសមាជិករដ្ឋសភា  ស្ថាប័ន អង្គការទាំងអស់បានសំរបសំរួលគ្នាប្រកបដោយសកម្ម ម្ចាស់ការ ក្នុងការរៀបចំនូវរាល់របៀបរាវៈសម្រាប់សម័យប្រជុំលើកទី៧នេះ។ រួមសេចក្តីមក រាល់គម្រោង សេចក្តីព្រាងច្បាប់ និងរបាយការណ៍ទាំងអស់ត្រូវបានរៀបចំយ៉ាងហ្មត់ចត់ និងល្អិតល្អន់ ធានាបាននូវគុណភាព និងពេលកំណត់។

ដើម្បីកិច្ចប្រជុំនេះសម្រេចបានលទ្ធផលល្អប្រសើរបំផុតប្រធានរដ្ឋសភាស្នើឲ្យសមាជិករដ្ឋសភាទាំងអស់បន្តលើកកម្ពស់ស្មារតីនៃការច្នៃប្រឌិត ការផ្លាស់ថ្មី និងទុកពេលវេលាដើម្បីស្រាវជ្រាវឯកសារយ៉ាងយកចិត្តទុកដាក់ផ្តោតមតិយោបល់ និងការបញ្ចេញមតិទស្សនៈឲ្យបានច្បាស់លាស់លើខ្លឹមសារនីមួយៗជាពិសេសចំពោះរាល់បញ្ហាដែលនៅមានការខ្វែងគំនិតសំដៅបង្កើតឱ្យមានសាមគ្គីភាពខ្ពស់ដើម្បីរដ្ឋសភាអាចដាក់ចេញបាននូវរាល់ការសម្រេចចិត្តដ៏ត្រឹមត្រូវ និងសមស្របទៅនឹងក្តីប្រាថ្នារបស់ប្រជាជន។

បន្ទាប់ពីប្រធានរដ្ឋសភាបានប្រកាសបើកអង្គប្រជុំជាផ្លូវការរួចមក ឧបនាយករដ្ឋមន្ត្រីប្រចាំការលោក Truong Hoa Binh បានថ្លែងរបាយការណ៍ស្តីពីការវាយតម្លៃបន្ថែមលើលទ្ធផលអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច និងថវិការដ្ឋក្នុងឆ្នាំ២០១៨  ការអនុវត្តផែនការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកិច្ច និងថវិការដ្ឋនៅក្នុងប៉ុន្មានខែដំបូងនៃឆ្នាំ២០១៩ ប្រធានគណៈកម្មការសេដ្ឋកិច្ចរបស់រដ្ឋសភាវៀតណាមលោក Vu Hong Thanh បានបង្ហាញពីរបាយការណ៍ស្តីពីការពិនិត្យទៅលើរបាយការណ៍របស់រដ្ឋាភិបាល។

បន្ទាប់មករដ្ឋសភាបានស្តាប់ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមលោក Tran Thanh Man បង្ហាញរបាយការណ៍សរុបមតិយោបល់ និងសំណូមពរពីសំណាក់អ្នកបោះឆ្នោត និងប្រជាជន។ ប្រធានគណៈកម្មការទទួលបន្ទុកញត្តិទាមទារពីប្រជាជននៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមលោក Nguyen Thanh Hai បង្ហាញរបាយការណ៍ស្តីពីលទ្ធផលនៃការឃ្លាំមើលលើរាល់ការដោះស្រាយញត្តិពីអ្នកបោះឆ្នោតដែលបានផ្ញើទៅមកកាន់សម័យប្រជុំលើកទី៦ នៃរដ្ឋសភានីតិកាលទី១៤។

នៅរសៀលនេះរដ្ឋសភាជាតិបានស្តាប់រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ លោក Dinh Tien Dung បង្ហាញសំណើសុំរដ្ឋសភាអនុម័តលើការបិទបញ្ជីថវិការដ្ឋឆ្នាំ ២០១៧។ អគ្គសវនកររដ្ឋលោក Ho Duc Phoc បានបង្ហាញរបាយការណ៍សវនកម្មថវិការដ្ឋឆ្នាំ ២០១៧។ ប្រធានគណៈកម្មការហិរញ្ញវត្ថុ និងថវិកានៃរដ្ឋសភា Nguyen Duc Hai បង្ហាញរបាយការណ៍ស្តីពីការពិនិត្យលើការបិទបញ្ជីថវិការដ្ឋក្នុងឆ្នាំ២០១៧។

នៅរសៀលថ្ងៃដដែលរដ្ឋសភាក៏បានស្តាប់សេចក្តីថ្លែងការណ៍ស្តីពីគំរោងធ្វើវិសោធនកម្ម និងការបំពេញបន្ថែមនូវខ្លឹមសារមួយចំនួននៃច្បាប់ស្តីពីអាជីវកម្មធានារ៉ាប់រង និងច្បាប់ស្តីពីកម្មសិទ្ធិបញ្ញា ជាដើម៕

បកប្រែដោយ Minh Trung