leftcenterrightdel
អគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong ថ្លែងសុន្ទរកថាបើកសម័យប្រជុំ

 

នាព្រឹកថ្ងៃទី១៦ ឧសភា គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមបានបើកសម័យប្រជុំនៅសាលប្រជុំ។ អគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong បានថ្លែងសុន្ទរកថាបើកសម័យប្រជុំ។  លោក Nguyen Xuan Phuc នាយករដ្ឋមន្ត្រីវៀតណាមបានតាងនាមឲ្យការិយាល័យនយោបាយដឹកនាំសម័យប្រជុំ។ លោក Tran Quoc Vuong សមាជិកប្រចាំការនៃគណៈលេខាមជ្ឈិមបក្ស បានថ្លែងរបាយការណ៍និងបង្ហាញពីរបៀបវារៈសន្និបាត។

leftcenterrightdel
ទិដ្ឋភាពបើកសន្និបាត (រូបថត៖ vnanet.vn)

 

បន្ទាប់មកគណៈកម្មាធិការមជ្ឈិមបក្សបានពិភាក្សាតាមក្រុមៗលើរបាយការណ៍ខាងនយោបាយ,  របាយការណ៍ស្ដីពីរយៈពេល ១០ ឆ្នាំនៃការអនុវត្តកម្មវិធីនយោបាយឆ្នាំ ២០១១, របាយការណ៏ស្តីពីការអនុវត្តយុទ្ធសាស្រ្តអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមសម្រាប់ដំណាក់កាល​ឆ្នាំ ២០១១​-២០២០, ការកសាងយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនិងស្ថានភាពសេដ្ឋកិច្ចសង្គមសម្រាប់ដំណាក់កាល​ឆ្នាំ ២០២១-២០៣០ និងរបាយការណ៍ស្តីពីស្ថានភាពសេដ្ឋកិច្ចសង្គមសម្រាប់ដំណាក់កាលឆ្នាំ ២០១៦ -២០២០, ផែនការ ៥ ឆ្នាំស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គមឆ្នាំ ២០២១-២០២៥ និងរបាយការណ៍បូកសរុបអំពីការកសាងបក្ស និងការអនុវត្តលក្ខន្ដិកៈបក្ស៕

បកប្រែដោយ Pham Diep