លោក Venkaiah Naidu បានសង្កត់ធ្ងន់ថា ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់រវាងប្រទេសទាំងពីរកាន់តែច្រើន  ដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់មិនត្រឹមតែធ្វើឱ្យប្រសើរថែមទៀតនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរប៉ុណ្ណោះទេ ថែមទាំងបានបង្ហាញពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងឥណ្ឌាផងដែរ។ ជាពិសេសចាប់តាំងពីការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តដ៏ទូលំទូលាយមកទល់សព្វថ្ងៃនេះ ទំនាក់ទំនងរវាងប្រទេសទាំងពីរមានការអភិវឌ្ឍយ៉ាងល្អប្រសើរលើគ្រប់វិស័យ។

leftcenterrightdel
លោកស្រី Nguyen Thi Kim Ngan ប្រធានរដ្ឋសភាវៀតណាម  បានទទួលជួបលោក Venkaiah Naidu អនុប្រធានាធិបតីនិងជាប្រធានព្រឹទ្ធសភាឥណ្ឌា

 

លោក Venkaiah Naidu បានគូសបញ្ជាក់ថា ទំនាក់ទំនងកិច្ចសហប្រតិបត្ដិការរវាងរដ្ឋសភា ព្រឹទ្ធសភារវាងប្រទេសទាំងពីរមានការអភិវឌ្ឍយ៉ាងល្អប្រសើរក្នុងរយៈពេលកន្លងមក។ ប្រទេសទាំងពីរបានបង្កើតក្រុមសមាជិក សមាជិការសភាមិត្ដភាពនិងមានសកម្មភាពជាច្រើនក្នុងការផ្លាស់ប្ដូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់។

លោកស្រី Nguyen Thi Kim Ngan បានស្នើថា ភាគីទាំងពីរគប្បីជំរុញថែមទៀតនូវការផ្លាស់ប្ដូរវប្បធម៌ ការជួបប្រាស្រ័យទាក់ទងរវាងប្រជាជននៃប្រទេសទាំងពីរនិងពង្រីកតួនាទីនៃសមាគមមិត្ដភាព និងក្រុមសមាជិក សមាជិការសភាមិត្ដភាពនៅប្រទេសនិមួយៗផងដែរ។

*គួររំលឹកថា នាព្រឹកថ្ងៃដដែល នៅវិមានប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh អនុប្រធានរដ្ឋវៀតណាមបានជួបពិភាក្សាការងារជាមួយអនុប្រធានាធិបតីនិងជាប្រធានព្រឹទ្ធសភាឥណ្ឌា លោក Venkaiah Naidu។

leftcenterrightdel
លោកស្រី Dang Thi Ngoc Thinh និងលោក Venkaiah Naidu (រូបថត៖ vnanet.vn)

 

នៅក្នុងកិច្ចពិភាក្សា លោកស្រី Dang Thi Ngoc Thinh បានសង្កត់ធ្ងន់ថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណី និងយូរអង្វែងជាមួយឥណ្ឌា។

ភាគីទាំងពីរបានឯកភាពបន្តរក្សាដំណើរទស្សនកិច្ចនៅគ្រប់ជាន់ថ្នាក់ ព្រមទាំងអនុវត្តឲ្យមានប្រសិទ្ធភាពនូវឯកសារកិច្ចសហប្រតិបត្តិការដែលភាគីទាំងពីរបានចុះហត្ថលេខា និងជំរុញកិច្ចសហប្រតិបត្ដិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគដើម្បីសម្រេចឲ្យបាននូវទំហំពាណិជ្ជកម្ម ១៥ ពាន់លានដុល្លារអាមរិកក្នុងរយៈពេលខាងមុខ។ ជាមួយគ្នានោះភាគីទាំងពីរបានឯកភាពជំរុញការបើកជើងហោះហើរត្រង់ទៅកាន់ទីក្រុងធំៗនៃប្រទេសទាំងពីរ។

ភាគីទាំងពីរបានអះអាងថានឹងបន្តសហការគ្នានិងគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិកាពហុភាគី ក្នុងតំបន់និងអន្តរជាតិ ជាពិសេសនៅក្នុងក្របខ័ណ្ឌនៃអង្គការសហប្រជាជាតិ ហើយគាំទ្រគ្នាទៅវិញទៅមកដើម្បីឈរឈ្មោះជាបេក្ខភាពសមាជិកមិនអចិន្ដ្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិផងដែរ៕

បកប្រែដោយ Pham Diep