នាព្រឹកថ្ងៃទី១៧ ខែមេសា បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ចយ៉ាងឧឡារិក នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីឆែកលោក Andrej Babis ។

leftcenterrightdel
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីឆែកលោក Andrej Babis (រូបថត៖ vnanet.vn)

 

នៅក្នុងជំនួបនេះ មេដឹកនាំទាំងពីរបានសម្តែងនូវក្តីសប្បាយរីករាយចំពោះការរីកចម្រើនដ៏ល្អប្រសើរនៃទំនាក់ទំនងមិត្តភាពជាប្រពៃណី​និងកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងសាធារណរដ្ឋឆែកក្នុងរយៈពេលជិត ៧០ឆ្នាំកន្លងមក ចាប់តាំងពីពេលប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការទូតពីឆ្នាំ ១៩៥០ មក។

នាយករដ្ឋមន្ត្រីឆែកលោក Andrej Babis បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចជាផ្លូវការរបស់នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc នៅសាធារណរដ្ឋឆែកលើកនេះ គឺជាសញ្ញាសម្គាល់ដ៏សំខាន់មួយក្នុងទំនាក់ទំនងនៃប្រទេសទាំងពីរ ព្រមទាំងវាយតំលៃខ្ពស់ចំពោះសមិទ្ធផលនៃការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកិច្ច ការធ្វើសមាហរណកម្មអន្ដរជាតិនិងតួនាទីរបស់វៀតណាមក្នុងតំបន់និងលើពិភពលោក។

នាយករដ្ឋមន្ត្រីទាំងពីរបានឯកភាពបង្កើនការផ្លាស់ប្ដូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ជាពិសេសគណៈប្រតិភូជាន់ខ្ពស់ក៏ដូចជាបណ្ដាស្ថាប័ននិងមូលដ្ឋាននៃប្រទេសទាំងពីរ ព្រមទាំងបន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវយន្តការរបស់គណៈកម្មាធិការអន្តររដ្ឋាភិបាលស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាមនិងឆែក ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ ការពារជាតិ បច្ចេកវិទ្យា រុករករ៉ែ ទេសចរណ៍និងបង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រាសនៃប្រទេសទាំងពីរតភ្ជាប់ជាមួយដៃគូនានា។

មេដឹកនាំទាំងពីរបានចែករំលែកនូវទស្សនៈនិងសន្យាថានឹងជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីនៅក្នុងវេទិកានិងអង្គការអន្តរជាតិ ក៏ដូចជាយន្ដការអង្គការសហប្រជាជាតិ, ASEM, ASEAN - EU និង WTO ព្រមទាំងសង្កត់ធ្ងន់លើសារៈសំខាន់នៃការថែរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាពនៃការធ្វើនាវាចរណ៍និងអាកាសចរណ៍នៅក្នុងសមុទ្រខាងកើត ដោះស្រាយជម្លោះដោយសន្ដិវិធី ស្របតាមច្បាប់អន្តរជាតិ ជាពិសេសគឺធម្មនុញ្ញអង្គការសហប្រជាជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ​១៩៨២ (UNCLOS) ជាដើម។

leftcenterrightdel
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc និងនាយករដ្ឋមន្ត្រីឆែកលោក Andrej Babis បានអញ្ជើញជាសាក្សីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគដល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការ (រូបថត៖ vnanet.vn)

 

បន្ទាប់ពីកិច្ចពិភាក្សាការងារ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc និងនាយករដ្ឋមន្ត្រីឆែកលោក Andrej Babis បានអញ្ជើញជាសាក្សីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការ។

*នារសៀលថ្ងៃទី១៧ ខែមេសា នាយករដ្ឋមន្ដ្រីវៀតណាមលោក Nguyen Xuan Phuc បានជួបសវនាការជាមួយប្រធានាធិបតីនៃសាធារណរដ្ឋឆែកលោក Milos Zeman

*គួររំលឹកថា នាយករដ្ឋមន្ដ្រីវៀតណាមលោក Nguyen Xuan Phuc ក៏បានជួបជាមួយប្រធានរដ្ឋសភានៃសាធារណរដ្ឋឆែកលោក Radek Vondracek ផងដែរ៕

បកប្រែដោយ Pham Diep