leftcenterrightdel
លោក Hoang Binh Quan ថ្លែងមតិនៅក្នុងសិក្ខាសាលា (រូបថត៖ nhandan.com.vn)
leftcenterrightdel
គណៈប្រតិភូទាំងឡាយថតរូបជាអនុស្សាវរីយ៍ (រូបថត៖ nhandan.com.vn)

 

ថ្លែងនៅក្នុងសិក្ខាសាលានេះ លោក Hoang Binh Quan បានសង្កត់ធ្ងន់ថា ទំនាក់ទំនងអាស៊ី - អឺរ៉ុប បានរីកច្រើនទៅជាដៃគូដ៏ទូលំទូលាយនិងក្លាយទៅជាគំរូនៃកិច្ចសហប្រតិបត្តិការអន្តរតំបន់ដ៏ធំបំផុតរបស់ពិភពលោក ដោយមានកិច្ចសហប្រតិបត្តិការពហុភាគីជាច្រើន។ ប៉ុន្ដែដើម្បីឲ្យកិច្ចសហប្រតិបត្តិការអាស៊ី - អឺរ៉ុប ស្របតាមសក្តានុពលរវាងទ្វីបទាំងពីរនោះ គឺទ្វីបទាំងពីរត្រូវតែបន្តខិតខំ ស្វែងរកវិធីសាស្ត្រនៃកិច្ចសហប្រតិបត្តិការដើម្បីបង្កើនទំនាក់ទំនងឡើងកម្រិតកម្ពស់ថ្មីមួយ ដែលក្នុងនោះកិច្ចសហប្រតិបត្តិការរវាងបណ្ដាគណបក្សនយោបាយគឺជាចំណុចសំខាន់មួយគប្បីជំរុញបន្ថែមទៀត។ គណបក្សកុម្មុយនិស្ដវៀតណាមចាត់ទុកការបង្កើននិងការលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចការបរទេសបក្សមានសារៈសំខាន់ចំបង ព្រមទាំងជឿជាក់ថា កិច្ចសហប្រតិបត្តិការរវាងបណ្ដាគណបក្សនយោបាយអាស៊ីនិងអឺរ៉ុបនឹងរួមចំណែកជាវិជ្ជមានក្នុងស្ថិរភាពនិងអភិវឌ្ឍន៍របស់ប្រទេសនីមួយៗក៏ដូចជាសន្តិភាពនិងវិបុលភាពនៃទ្វីបទាំងពីរនិងពិភពលោកទាំងមូលផងដែរ។

leftcenterrightdel
គណៈប្រតិភូបក្សកុម្មុយនិស្ដវៀតណាម បានធ្វើការជាមួយគណបក្ស" អាមេនីវិបុលភាព "  (រូបថត៖ nhandan.com.vn)

ក្នុងឱកាសនេះដែរ គណៈប្រតិភូបក្សកុម្មុយនិស្ដវៀតណាម បានធ្វើការជាមួយគណបក្ស" អាមេនីវិបុលភាព " និងបណ្ដាគណបក្សនយោបាយនៅប្រទេសអាមេនីផងដែរ៕

បកប្រែដោយ Thanh Cong