leftcenterrightdel
ក្រុមវៀតណាមនៅការប្រកួតគណិតវិទ្យា និងវិទ្យាសាស្ត្រអូឡាំព្យាដ ឆ្នាំ ២០១៨

ក្រុមវៀតណាមមានសិស្សចូលរួមការប្រកូតលើកនេះទាំងអស់ ២៣ នាក់ ហើយដណ្ដើមបានមេដាយ ២៣ គ្រឿង ក្នុងនោះមេដាយមាស ០៧ គ្រឿង មេដាយប្រាក់ ១០ គ្រឿង និងមេដាយសំរឹទ្ធ ០៥ គ្រឿង។ ព្រឹត្តិការណ៍ប្រកួតគណិតវិទ្យា និងវិទ្យាសាស្ត្រអូឡាំព្យាដ អន្តរជាតិលើកទី ១៥ ត្រូវបានរៀបចំឡើងនៅខេត្ត Zhejiang ប្រទេសចិន ពីថ្ងៃទី ២៨ ខែកញ្ញា ដល់ថ្ងៃទី៤ ខែតុលា ដោយមានការចូលរួមពីសិស្សចំនូន ៤០០ នាក់ មកពី ២២ ប្រទេស និងតំបន់។  នេះជាការ​ប្រកួតគណិតវិទ្យា និងវិទ្យាសាស្ត្រអូឡាំព្យាដជាភាសារអង់គ្លេសសម្រាប់កុមារដែលមានអាយុក្រោម១៣ឆ្នាំ។ តាមគម្រោង ប្រទេសវៀតណាមនឹងជាម្ចាស់ផ្ទះនៃការប្រកួតនេះនៅឆ្នាំ ២០១៩ ខាងមុខ៕

បកប្រែដោយ Duy Hoan