នៅប៉ុន្មានឆ្នាំកន្លងមក កម្មាភិបាល គ្រូបង្រៀន សិក្ខាកាម បុគ្គលិកជាច្រើនជំនាន់នៃបណ្ឌិតសភានគរបាលប្រជាជនបានខិតខំដោយឥតឈប់ឈរដើម្បីបង្កើនគុណភាពអប់រំ និងបណ្ដុះបណ្ដាលរួមចំណែកកសាងកម្លាំងនគរបាលប្រជាជនកាន់តែរឹងមាំ និងបំពេញភារកិច្ចដ៏ល្អប្រសើរ។ បណ្ឌិតសភានគរបាលប្រជាជនបានយល់ជ្រួតជ្រាប និងអនុវត្តតាមការកំណត់ទិសដៅរបស់បក្ស។

leftcenterrightdel
លោក Pham Minh Chinh ថ្លែងមតិក្នុងពិធី (រូបថត៖ conganbackan.vn)

បណ្ឌិតសភានគរបាលនេះបានកសាងផែនការបណ្ដុះបណ្ដាល បំប៉នគ្រូបង្រៀន កម្មាភិបាលគ្រប់គ្រងអប់រំ និងកម្មាភិបាលស្រាវជ្រាវវិទ្យាសាស្រ្ត ផ្តោតលើការដកបទពិសោធន៍ដោយប្រើទ្រឹស្តីគួបផ្សំនឹងការប្រតិបត្តិជាក់ស្ដែង។

* នៅថ្ងៃដដែលទ័ពការពារដែនអាកាសបានជួបសំណេះសំណាលលើកសរសើរ និងប្រគល់រង្វាន់ជូនដល់គ្រូបង្រៀនគំរូនៅបណ្ឌិតសភារួមទាំងសាលានានាក្នុងឱកាសរំលឹកទិវាគ្រូបង្រៀនវៀតណាម (ថ្ងៃទី២០ ខែវិច្ឆិកា)៕

បកប្រែដោយ Thuy Anh