នេះគឺជាកិច្ចប្រជុំដ៏សំខាន់ ដើម្បីត្រៀមរៀបចំឲ្យព្រឹត្តការណ៍សប្តាហ៍ជាន់ខ្ពស់ APEC ឆ្នាំ២០១៨ នៅរដ្ឋធានី Port Moresby នាខែវិច្ឆិកាខាងមុខនេះ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមរបស់តំណាងជិត ២,០០០ នាក់មកខឿនសេដ្ឋកិច្ចជាសមាជិក APEC ចំនួន២១។

leftcenterrightdel
កិច្ចប្រជុំលើកទី៣ នៃមន្រ្តីជាន់ខ្ពស់ APEC ឆ្នាំ២០១៨ (រូបថត៖ cand.com.vn)

 

គណៈប្រតិភូវៀតណាមរួមមានតំណាងរបស់ក្រសួងការបរទេស ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម ក្រសួងការពារប្រទេស ក្រសួងផែនការនិងវិនិយោគ ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ ក្រសួងសុខាភិបាល និងអធិការកិច្ចរដ្ឋាភិបាលបានអញ្ជើញចូលរួមកិច្ចប្រជុំ។

ក្នុងកិច្ចប្រជុំ តំណាងទាំងឡាយបានសង្កត់ធ្ងន់ទៅលើការជម្រុញកិច្ចសហប្រតិបត្តិការដើម្បីរក្សាការចងសម្ព័ន្ធក្នុងតំបន់ និងពង្រឹងតួនាទីរបស់ APEC ដែលជាយន្តការសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចចម្បងក្នុងតំបន់ និងជាកម្លាំងចលករនៃកំណើនតាមរយៈពាណិជ្ជកម្ម ការវិនិយោគសេរី បង្កើតការងារ និងបង្កើនគុណភាពនៃជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់អាស៊ី - ប៉ាស៊ីហ្វិក៕

បកប្រែដោយ Thuy Anh