ក្នុងកិច្ចប្រជុំនោះ បណ្ដាប្រទេសបានពិនិត្យឡើងវិញ និងបញ្ចប់ការត្រៀមរៀបចំកិច្ចប្រជុំ AMM-51 ក៏ដូចជាកិច្ចប្រជុំពាក់ព័ន្ធនានា (រួមមានកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានជាមួយដៃគូសន្ទនាចំនួន ១០; កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ានបូក ៣; កិច្ចប្រជុំកំពូលអាស៊ីខាងកើត (EAS) និងកិច្ចប្រជុំអាស៊ាន - វេទិកាតំបន់អាស៊ាន (ARF)។

leftcenterrightdel
ទីដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ vov.vn)

 

នៅក្នុងកិច្ចប្រជុំនេះ វៀតណាមបានអះអាងថា នឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេសជាសមាជិក ដើម្បីរួមចំណែកដល់ភាពជោគជ័យនៃ AMM-51 និងកិច្ចប្រជុំពាក់ព័ន្ធនានា។ 

ក្នុងតួនាទីជាប្រទេសសម្របសម្រួលនូវទំនាក់ទំនងសន្ទនាអាស៊ាន - ឥណ្ឌា វៀតណាមបានពិភាក្សាជាមួយបណ្តាប្រទេសអាស៊ាន និងបានឯកភាពគ្នាលើខ្លឹមសារនៃការរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន - ឥណ្ឌា (PMC) ដែលនឹងប្រព្រឹត្ដទៅនាថ្ងៃទី ៣ សីហា ឆ្នាំ២០១៨។ យោងតាមផែនការផ្លាស់វេនគ្នា វៀតណាមនឹងផ្ទេរតួនាទីជាប្រទេសសម្របសម្រួលនូវទំនាក់ទំនងសន្ទនាអាស៊ាន- ឥណ្ឌាទៅឲ្យប្រទេសថៃ ហើយវៀតណាមទទួលតួនាទីសម្របសម្រួលនូវទំនាក់ទំនងសន្ទនាអាស៊ាន - ជប៉ុន ពីខែសីហាឆ្នាំ ២០១៨ តទៅ៕

បកប្រែដោយ Pham Diep