leftcenterrightdel
នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបលើកទី ២៥ នៃការបង្កើតទំនាក់ទំនង អាស៊ាន - ឥណ្ឌា (រូបថត៖ vnanet.vn)

ក្នុងគោលបំណងចង់រំលេចកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងឥណ្ឌាឲ្យក្លាយទៅជាចំណុចត្រចះត្រចង់មួយ ដោយមានប្រធានបទ “ការចែករំលែកតំលៃ និងវាសនារួម” ថ្នាក់ដឹកនាំអាស៊ាន និងឥណ្ឌាបានពិភាក្សាគ្នាយ៉ាងជ្រាលជ្រៅ និងទូលំទូលាយអំពីស្ថានភាព និងសេចក្តីសង្ឃឹមទៅថ្ងៃក្រោយចំពោះទំនាក់ទំនងរវាងភាគីទាំងពីរអាស៊ាន - ឥណ្ឌា។

leftcenterrightdel
ថ្នាក់ដឹកនាំអាស៊ាន និងឥណ្ឌា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបលើកទី ២៥ នៃការបង្កើតទំនាក់ទំនង អាស៊ាន - ឥណ្ឌា(រូបថត៖ vnanet.vn)

សំឡឹងមើលឡើងវិញពីរយៈពេល ២៥ ឆ្នាំកន្លងមក ថ្នាក់ដឹកនាំទាំងអស់បានសម្តែងក្តីសប្បាយរីករាយដោយបានកត់សម្គាល់នូវវឌ្ឍនភាពលោតផ្លោះនៃចំណងទំនាក់ទំនងពិសេសនេះ។ ឥណ្ឌាបានឈានឡើងក្លាយទៅជាប្រទេសដៃគូមួយក្នុងចំណោមដៃគូពាណិជ្ជកម្មធំបំផុតទាំង ១០ របស់អាស៊ាន ដោយមានទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបាន ៥៨,៤៥ ពាន់លានដុល្លារអាមេរិក នាឆ្នាំ ២០១៦។

ថ្នាក់ដឹកនាំនៃភាគីទាំងពីរបានឯកភាពនឹងបន្តជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តរវាងអាស៊ាន និងឥណ្ឌាលើគ្រប់វិស័យតាម​រយៈការអនុវត្តពេញលេញនូវផែនការសហប្រតិបត្តិការ អាស៊ាន - ឥណ្ឌា ដំណាក់កាលឆ្នាំ ២០១៦ - ២០២០។

ឆ្លៀតក្នុងឱកាសនេះដែរ បណ្តាថ្នាក់ដឹកនាំទាំង អាស៊ាន និងឥណ្ឌា បានអះអាងពីការគាំទ្រការអនុវត្តឲ្យបានសព្វគ្រប់ និងប្រកបដោយប្រសិទ្ធភាពនូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងសង្ឃឹមថា ក្រមប្រតិបត្តិ COC នឹងត្រូវបានសម្រេចនាពេលឆាប់ៗខាងមុខ៕

បកប្រែដោយ Minh Trung