leftcenterrightdel
មន្ទីរពេទ្យយោធា 7A ពិនិត្យសុខភាពសម្រាប់យោធិន

 

ចាប់តាំងពីរពេលអនុវត្ដការពិនិត្យសុខភាព និងព្យាបាលជំងឺសម្រាប់យោធិនមក មន្ទីរពេទ្យយោធា 7A (ស្ថិតនៅយោធភូមិភាគទី ៧) បានដោះស្រាយការលំបាកជាច្រើន និងបំពាក់គ្រឿងបរិក្ខារពេទ្យទំនើប និងដាក់ឲ្យប្រើប្រាស់អគារពិនិត្យសុខភាពថ្មី។

យោធភូមិភាគទី ៧ បានអនុវត្ដការផ្ដល់ប័ណ្ណធានារ៉ាប់រងសុខភាពសម្រាប់កម្មាភិបាល យុទ្ធជនចំនួន ១០០% តាំងពីខែមករា ឆ្នាំ២០១៧មក។ ប៉ុន្ដែនៅមានការលំបាកមួយចំនួនដូចជា កម្មាភិបាល យុទ្ធជនមួយចំនួននៅពេលទៅមន្ទីរពេទ្យពិនិស្យសុខភាព និងព្យាបាលជំងឺដោយមិនយកប័ណ្ណធានារ៉ាប់រងសុខភាពមកជាមួយ តែមានលិខិតឧទ្ទេសនាមទេ។ ក្នុងនោះមានករណីយោធិនចុះឈ្មោះពិនិត្យសុខភាពដំបូងនៅមណ្ឌលសុខភាព ប៉ុន្ដែបែជារទៅមន្ទីរពេទ្យយោធា 7A ពិនិត្យសុខភាព។ ដើម្បីធានានូវសិទ្ធិប្រយោជន៍សម្រាប់យោធិន មន្ទីរពេទ្យនៅតែបង្កលក្ខណៈ ដើម្បីអនុវត្ដការពិនិត្យសុខភាពទាន់ពេល និងមានប្រសិទ្ធភាព ក៏ប៉ុន្ដែយោធិនទៅពិនិត្យសុខភាពនៅមណ្ឌលសុខភាពផ្សេង ឬ គ្មានប័ណ្ណធានារ៉ាប់រងសុខភាពត្រូវតែបំពេញបន្ថែមលិខិតផ្ទេរពេទ្យ ដើម្បីធានានូវការទូទាត់ប្រាក់ធានារ៉ាប់រងសុខភាព។

ឆ្នាំ ២០១៧ មន្ទីរពេទ្យយោធា 7A មានមនុស្សជាង ៤០០ នាក់ដែល ត្រូវបំពេញបន្ថែមបែបបទ និងបញ្ជាក់ឡើងវិញនូវលេខកូដធានារ៉ាប់រងសុខភាពដើម្បីស្នើឲ្យស្ថាប័នធានារ៉ាប់រងសង្គមនៃក្រសួងការពារប្រទេសទូទាត់ប្រាក់។ ពីដើមឆ្នាំ ២០១៨ មន្ទីរពេទ្យយោធា 7A បានអនុវត្ដនិងដោះស្រាយភ្លាមករណីមិនទាន់មានប័ណ្ណធានារ៉ាប់រងក្នុងខែ។ នៅពេលដែលអ្នកជំងឺជាយោធិនទៅពិនិត្យសុខភាព ហើយផ្នែកធានារ៉ាប់រងសុខភាពរបស់មន្ទីរពេទ្យត្រូវត្រួតពិនិត្យ និងជូនដំណឹងទៅអង្គភាពបញ្ជាក់លេខកូដនៃប័ណ្ណធានារ៉ាប់រង និងស្នើឲ្យអង្គភាពនេះបំពេញបន្ថែមលិខិតផ្ទេរមន្ទីរពេទ្យឲ្យយោធិន។

លោកវរសេនីយ៍ត្រី Phan Thi Yen Hoa ប្រធានផ្នែកធានារ៉ាប់រងនៃមន្ទីរពេទ្យ 7A បានសំណូមពរថា “ការផ្ដល់ប័ណ្ណធានារ៉ាប់រងសុខភាពត្រូវការអនុវត្ដឲ្យបានឆាប់។ ចំពោះយុទ្ធជនថ្មីត្រូវបានផ្ដល់ប័ណ្ណធានារ៉ាប់រងសុខភាពទាន់ពេលក្រោយពីចូលទ័ពដើម្បីងាយស្រួលក្នុងការតាមដានការពិនិត្យសុខភាព។ យោធិនគួរតែចុះឈ្មោះពិនិត្សសុខភាពនៅមន្ទីរពេទ្យយោធា ដើម្បីងាយស្រួលក្នុងការពិនិត្យសុខភាព និងបំពេញបែបបទនានា”។

លោកវរសេនីយ៍ឯក វេជ្ជបណ្ឌិត Chu Anh Tung ប្រធានការិយាល័យផែនការនៃមន្ទីរពេទ្យយោធាលេខ ១៧៥ បានឲ្យដឹងថា មណ្ឌលសុខភាពនៅមូលដ្ឋានត្រូវតែលើកកម្ពស់គុណភាពពិនិត្យសុខភាពដើម្បីសម្រេចបានការពិនិត្យសុខភាពសម្រាប់យោធិន។ ប្រភពចំណូលចំណេញពីធានារ៉ាប់រងជារៀងរាល់ឆ្នាំត្រូវតែបំពាក់បរិក្ខារពេទ្យថ្មី និងលើកកម្ពស់គុណភាពពិនិត្យសុខភាព។ ប្រសិនបើមណ្ឌលសុខភាពយោធាមិនលើកកម្ពស់គុណភាពពិនិត្យសុខភាពគឺវានឹងពិបាកក្នុងការបង្កើតការជឿទុកចិត្តចំពោះអ្នកជំងឺ”។

លោកវរសេនីយ៍ឯក អនុបណ្ឌិត វេជ្ជបណ្ឌិត Le Quang Tri នាយកមន្ទីរពេទ្យយោធា 7A បានឲ្យដឹងថា “មន្ទីរពេទ្យយោធា 7A ; មន្ទីរពេទ្យយោធា 7B និងមន្ទីរពេទ្យយោធាភាគខាងកើតនៃយោធភូមិភាគទី ៧ បានអនុវត្ដការពិនិត្យសុខភាពសម្រាប់យោធិន។ មន្ទីរពេទ្យយោធាតែងតែខិតខំលើកកម្ពស់គុណភាពពិនិត្យសុខភាព និងកំណែទម្រង់បែបបទដើម្បីផ្ដល់ទំនុកទុកចិត្ដដល់អ្នកជំងឺ”៕

បកប្រែដោយ Pham Diep