leftcenterrightdel
ថ្នាក់ដឹកនាំធានារ៉ាប់រងសង្គមចុះត្រួតពិនិត្យនៅបន្ទប់ទទួលសៀវភៅពិនិត្យ​សុខភាព

 

ធានារ៉ាប់រងសង្គមនៃក្រសួងការពារប្រទេស គឺជាស្ថាប័នមួយដែលទទួល​បន្ទុកក្នុងការអនុវត្តគោលនយោបាយលើការ​​ធានារ៉ាប់រងសង្គម និងការ​ធានារ៉ាប់រង​សុខភាពក្នុងជួរកងទ័ព ដោយមានសមត្ថកិច្ចក្នុងការគ្រប់គ្រង និងអនុវត្តរាល់គោលនយោបាយលើការធានារ៉ាប់រងសង្គម ការធានារ៉ាប់រងសុខភាព  និងការធានារ៉ាប់រងភាពអត់ការងារធ្វើ សម្រាប់យោធិន កម្មករ និងបុគ្គលិក នៃក្រសួងការពារប្រទេស និងការធានារ៉ាប់រងសុខភាពសម្រាប់សាច់ញាតិរបស់យោធិន​ផងដែរ​។ ធានារ៉ាប់រងសង្គមនៃក្រសួងកាពារប្រទេសបានផ្តោតលើការកសាងស្ថាប័នឲ្យមានស្ថិរភាព។ ជួរកម្មាភិបាលនៅធានារ៉ាប់រងសង្គមនៃក្រសួងការពារប្រទេសបានប្តេជ្ញាចិត្តយ៉ាង​ខ្ពស់ក្នុងបំពេញការងារ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក ធានារ៉ាប់រងសង្គមនៃក្រសួងការពារប្រទេសបានផ្តល់យោបល់ជូនថ្នាក់ដឹកនាំក្រសួងការពារប្រទេស នូវគោលនយោបាយជាច្រើន ស្តីពីការធានារ៉ាប់រងសង្គម និងការធានារ៉ាប់រងសុខភាពដោយស្របតាមការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។

leftcenterrightdel
ពិនិត្យសុខភាព និងព្យាបាលជំងឺឲ្យយោធិននៅមន្ទីពេទ្យយោធា១០៨

មូលនិធិធានារ៉ាប់រងសង្គម និង​ធានារ៉ាប់រងសុខភាព ត្រូវបានគ្រប់គ្រងតាមច្បាប់។ កំណែទម្រង់នីតិវិធីរដ្ឋបាល និងការអនុវត្តព័ត៌មានវិទ្យាត្រូវបានជម្រុញយ៉ាងខ្លាំង ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការគ្រប់គ្រង និងការអនុវត្តធានារ៉ាប់រងសង្គម និងធានារ៉ាប់រងសុខភាពនៅក្នុងកងទ័ពទាំងមូល។

ការផ្សព្វផ្សាយត្រូវបានអនុវត្តយ៉ាងសកម្ម រួមចំណែកក្នុងការលើកកំពស់នូវប្រសិទ្ធភាពនៃការដឹកនាំ និងការអនុវត្តធានារ៉ាប់រងសង្គម និងធានារ៉ាប់រងសុខភាពនៅក្នុងជួរកងទ័ព ព្រមទាំងជួយឲ្យបុគ្គលិកក្នុងជួរកងទ័ពមានចំណេះដឹងបន្ថែមទៀត ដើម្បីតាមដានការអនុវត្តគោលនយោបាយធានារ៉ាប់រងសង្គម និងធានារ៉ាប់រងសុខភាព។

សមិទ្ធិផលដែលធានារ៉ាប់រងសង្គមនៃក្រសួងការពារប្រទេសសម្រេចបានក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក ត្រូវបានបក្ស រដ្ឋ ក្រសួងការពារប្រទេស និងក្រសួងស្ថាប័ននានាវាយតំលៃខ្ពស់ រួមចំណែកក្នុងការបញ្ជាក់ពីតួនាទី នៃការធានារ៉ាប់រងសង្គម ការធានារ៉ាប់រងសុខភាពក្នុងជួរកងទ័ព។ ធានារ៉ាប់រងសង្គមនៃក្រសួងការពារប្រទេសត្រូវបានបក្ស និងរដ្ឋ ប្រគល់ជូនគ្រឿងឥស្សិរយយសពលកម្មថ្នាក់ទី៣ គ្រឿងឥស្សិរយយសការពារមាតុភូមិថ្នាក់ទី២ ថ្នាក់ទី៣ រួមនឹងរង្វាន់ដ៏ថ្លៃថ្នូរជាច្រើន​ទៀត៕

បក​ប្រែ​ដោយ​ Duy Hoan