leftcenterrightdel
ទិដ្ឋភាពនៃអង្គសិក្ខាសាលា

 

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ស្ថាប័នធានារ៉ាប់រងសង្គមយោធាបានផ្តល់យោបល់ និងលើកឡើងការផ្តួចផ្តើមគំនិតយ៉ាងសកម្មជូនគណៈអចិន្ត្រៃយ៍នៃគណៈកម្មការបក្សយោធាមជ្ឈិម ថ្នាក់ដឹកនាំក្រសួងការពារប្រទេសអំពីគោលការណ៍ការធានារ៉ាប់រងសង្គម ការធានារ៉ាប់រងសុខាភិបាលចំពោះយោធិន និងគោលនយោបាយនានាដែលពាក់ព័ន្ធនឹងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច ព្រមទាំងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវរាល់គោលការណ៍ថ្មីៗអំពីការធានារ៉ាប់រងសង្គម ការធានារ៉ាប់រងសុខាភិបាលសម្រាប់យោធិន និងអ្នកចុះកិច្ចសន្យាការងារគ្រប់រូប។

គោលការណ៍ធានារ៉ាប់រងសុខាភិបាលត្រូវបានអនុវត្តយ៉ាងពេញលេញក្នុងជួរកងទ័ពចំពោះបណ្តាមុខសញ្ញាជាយោធិន អ្នកចុះកិច្ចសន្យាការងារ ជាពិសេសបានអនុវត្តគោលនយោបាយធានារ៉ាប់រងសុខាភិបាលយោធាត្រឹមត្រូវតាមផែនការដែលបានកំណត់ដោយរដ្ឋាភិបាល និងក្រសួងការពារប្រទេស។

សិក្ខាសាលានេះត្រូវបានផ្តោតលើការយកចិត្តទុកដាក់ ការធ្វើឱ្យស៊ីជំរៅនូវលទ្ធផលដែលសម្រេចបាន ការផ្លាស់ប្តូរបទពិសោធន៍ដ៏ល្អ ព្រមទាំងលើកឡើងនូវរាល់ចំណុចដែលជាគុណសម្បត្តិ និងគុណវិបត្តិក្នុងការអនុវត្តរបបធានារ៉ាប់រងសង្គមនិងរបបធានារ៉ាប់រងសុខាភិបាលក្នុងជួរកងទ័ព៕

 

បកប្រែដោយ Minh Trung