leftcenterrightdel
កងទ័ពជួយប្រជាជនធ្វើផ្លូវ

អនុស្សាវរីយ៍អំពីមនោសញ្ចេតនារវាងកងទ័ព និងប្រជាជន

ធ្វើដំណើរទៅលើផ្លូវថ្មីថ្មោងមួយខ្សែដែលទើបតែបានដាក់ឲ្យដំណើរការដោយតភ្ជាប់រាល់ភូមិក្នុងឃុំ Gia Hoa 2  ជាមួយផ្លូវជាតិលេខ ១A មនុស្សគ្រប់គ្នាសុទ្ធតែមានអារម្មណ៍សប្បាយចិត្តបានឃើញការផ្លាស់ថ្មីនៅក្នុងតំបន់ជនបទដែលសម្បូរទៅដោយប្រពៃណីបដិវត្តន៍នៃស្រុក My Xuyen។ ទេសភាពនៅទីនេះអាចប្រដូចនឹងគំនូរស្អាតមួយផ្ទាំងដោយមានសម្បូរពណ៌ស្រស់ថ្លាដែលឆ្លុះបញ្ចាំងពីជំនឿលើអនាគតដ៏ត្រចះត្រចង់នៃឃុំ Gia Hoa 2 ដោយមានផ្ទះថ្មខ្ពស់ៗ សាលារៀនស្អាតបាត ស្ថានីយ៍ផ្គត់ផ្គង់ទឹកស្អាត ស្រះចិញ្ចឹមបង្កងលក្ខណៈឧស្សាហកម្មនៅគ្រប់ទិសទី។ល។

ដើម្បីត្រូវបានទទួលស្គាល់ជាឃុំបែបជនបទថ្មីនោះ  ប្រជាជននៅទីនេះតែងតែរំលឹកដល់ការរួមចំណែក ការជួយឧបត្ថម្ភពីសំណាក់កម្មាភិបាល យុទ្ធជននៃខេត្ត Soc Trang ជាពិសេសគឺការបញ្ចប់ និងការដាក់ឱ្យប្រើប្រាស់ផ្លូវបេតុងតភ្ជាប់ភូមិទាំងអស់ក្នុងឃុំនេះដែរ។ ជួបយើងខ្ញុំ លោក Le Van Hien អាយុ ៨៦ ឆ្នាំរស់នៅ ភូមិ Thanh Hoa បានចែករំលែកថា៖ “មាតុភូមិមានការវិវត្តយ៉ាងខ្លាំងក្លាដូចនេះគឺដោយសារតែមានជំនួយពីកងទ័ពក្នុងខេត្តនេះឯង។ យើងទាំងអស់គ្នាមានការរំភើបដោយមានជីវភាពថ្មីដែលបានបង្កើតឡើងដោយការរួមចំណែករបស់កងទ័ពអ៊ំហូ។ អ្វីៗដែលកងទ័ពអ៊ំហូធ្វើឲ្យប្រជាពលរដ្ឋសុទ្ធតែបានបន្សល់ទុកនូវអនុស្សាវរីយ៍ជាច្រើននៅទីនេះ ហើយបានជួយរឹតចំណងសាមគ្គីភាពរវាងកងទ័ព និងប្រជាជន។

គិតចាប់ពីឆ្នាំ ២០១១ មកម៉្លេះ កងកម្លាំងប្រដាប់អាវុធខេត្ត Soc Trang អនុវត្តបានគម្រោងគមនាគមន៍ជនបទចំនួន ៧៥ ខ្សែ  ប្រព័ន្ធធារាសាស្រ្តចំនួន ៥៩ សំណង់ អគារសាលារៀនចំនួន ៣៦ ខ្នង និងផ្សារចំនួន ៥៩ ។ល។ ទន្ទឹមនឹងការជួយតំបន់មូលដ្ឋាន សាងសង់នូវហេដ្ឋារចនាសម្ព័ន្ធ កងទ័ពខេត្ត Soc Trang ក៏បានសហការ និងអនុវត្តនូវទំរង់ធ្វើផលិតកម្ម អាជីវកម្មចំនួន ៦៧  ទំរង់ទៀតផង ហេតុនោះហើយបានជួយជំរុញវិស័យសេដ្ឋកិច្ចនៅមូលដ្ឋានផងដែរ។

leftcenterrightdel
កងទ័ពជួយប្រជាជនធ្វើផ្លូវ

មានប្រសិទ្ធិភាពពីវិធីធ្វើល្អ

ដើម្បីជួយអ្នកភូមិកសាងជនបទថ្មី បញ្ជាការដ្ឋានយោធាខេត្ត Soc Trang បានកំណត់ថា ត្រូវតែមានវិធីថ្មីជាច្រើនប្រកបដោយភាពច្នៃប្រឌិត និងសមស្របនឹងស្ថានភាពការងារជាក់ស្តែង។ ដូច្នោះហើយ បញ្ជាការដ្ឋានយោធាខេត្តបានយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើការបង្កើតបុគ្គលជាស្នូលក្នុងចលនានីមួយៗ ការងារជួយប្រជាជននីមួយៗផងដែរ។ ជាដំបូងបញ្ជាការដ្ឋានយោធាបានសហការជាមួយអាជ្ញាធរដែនដីជ្រើសរើសយក និងជួយកសាងគ្រួសារបែបជនបទថ្មីដោយមានលក្ខណៈវិនិច្ឆ័យជាក់លាក់ បន្ទាប់មកធ្វើការចែករំលែកបទពិសោធន៍ក្នុងការកសាងជនបទថ្មីដល់គ្រប់គ្រួសារក្នុងតំបន់។

លោក វរសេនីយ៍ឯក Huynh Thanh Hung      អនុប្រធាននយោបាយនៃបញ្ជាការដ្ឋានយោធាខេត្ត Soc Trang បានចែករំលែកថា        “នាពេលខាងមុខ បញ្ជាការដ្ឋានយោធាខេត្ត នឹងបន្តដឹកនាំបញ្ជាអង្គភាពក្រោមឱវាតសហការយ៉ាងស្អិតល្មួតនឹងអាជ្ញាធរដែនដីដើម្បីជំរុញល្បឿនកសាងជនបទថ្មី រួមចំណែកក្នុង ការបញ្ចប់នូវគ្រប់លក្ខណៈវិនិច្ឆ័យកសាងជនបទថ្មី”៕

បកប្រែដោយ Minh Trung