នៅក្នុងអង្គប្រជុំ តំណាងទាំងអស់បានយល់ព្រមលើផែនការរៀបចំរាល់សកម្មភាពរំលឹកខួបលើកទី ៧០ ទិវាយុទ្ធជនពិការ យុទ្ធជនពលីតាមការដឹកនាំពីសំណាក់លោកនាយករដ្ឋមន្រ្តីវៀតណាម។ អាស្រ័យហេតុនោះ សកម្មភាពសំខាន់ៗសម្រាប់ព្រឹត្តិការណ៍នេះ នឹងត្រូវបានប្រារព្ធឡើងយ៉ាងជាក់ស្តែងនៅមជ្ឈិម និងនៅតំបន់នានា។ ជាបឋម គណៈកម្មការចាត់តាំងនឹងជូនគណៈលេខាមជ្ឈិមបក្ស ដើម្បីចេញនូវសារាចរណ៍ណែនាំស្តីពីការដឹកនាំរបស់គណៈកម្មាធិការបក្ស ចំពោះកិច្ចការថែទាំអ្នកមានគុណបំណាច់ចំពោះបដិវត្តន៍; រៀបចំពិធីរំលឹកខួបលើកទី ៧០ ទិវាយុទ្ធជនពិការ យុទ្ធជនពលីនៅទូទាំងប្រទេស; លើកដំកើងអ្នកមានគុណបំណាច់ចំពោះបដិវត្តន៍ចំនួន ៧០០ នាក់លើទូទាំងប្រទេស។ល។ ទន្ទឹមនឹងសកម្មភាពដ៏មានអត្ថន័យទាំងនេះ គណៈកម្មការចាត់តាំងបានបញ្ជាឲ្យស្ថាប័នមានសមត្ថកិច្ច នានាធ្វើការបូកសរុប និងវាយតំលៃលើគ្រប់ជ្រុងជ្រោយ នៃការអនុវត្តនូវគោលនយោបាយសម្រាប់អ្នកមានគុណបំណាច់ចំពោះបដិវត្តន៍ សំដៅបង្កើតប្រព័ន្ធគោលនយោបាយចំពោះអ្នកមានគុណបំណាច់ឲ្យស្របនឹងស្ថានភាពថ្មី ហើយឆ្ពោះទៅរកការតាក់តែងច្បាប់សម្រាប់អ្នកមានគុណបំណាច់ចំពោះបដិវត្តន៍ ។

leftcenterrightdel
រូបថត :ឧទាហរណ៍ (រូបថត Baonghean.vn)

មានប្រសាសន៍ក្នុងអង្គប្រជុំលោក Dao Ngoc Dung បានបញ្ជាក់ថា៖ ពិធីរំលឹកខួបលើកទី ៧០ ទិវាយុទ្ធជនពិការ យុទ្ធជនពលីលើកនេះ ជាឱកាសដើម្បីបក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូល សម្តែងការតបស្នងសងគុណដល់អ្នកមានគុណ។ ហេតុដូច្នេះ ស្ថាប័នគ្រប់ជាន់ថ្នាក់ត្រូវតែជំរុញសកម្មភាពនៃការអប់រំពីប្រពៃណីនេះ ហើយធ្វើឲ្យសកម្មភាពទាំងនេះមានប្រសិទ្ធភាព និងមានអត្ថន័យចំពោះសង្គមដ៏ជ្រាលជ្រៅ៕

បកប្រែដោយ Minh Trung