Viettel តែងតែផ្សារភ្ជាប់ជាមួយគោលដៅ ដើម្បីសង្គមក្នុងប្រតិបត្ដិការពាណិជ្ជកម្មរបស់ខ្លួន ព្រមទាំងបង្កើតកម្មវិធីសង្គមដែលនាំមក   អត្ថន័យជាច្រើន។ កម្មវិធីនិមួយៗសុទ្ធតែទទួលបានការយកចិត្ដទុកដាក់ ទាំងស្មារតីនិងសំភារៈរបស់កម្មាភិបាលនិងបុគ្គលិកក្នុងសម្ព័ន្ធក្រុមហ៊ុនផងដែរ។

បន្ទាប់ពីការតភ្ជាប់អីុនធឺណែតបានសម្រេចដោយឥតគិតថ្លៃឲ្យ សាលារៀនប្រមាណ ៣០,០០០ នៅទូទាំងប្រទេស លោកឧត្ដមសេនីយ៍ត្រី Nguyen Manh Hung  សមាជិកមជ្ឈិមបក្ស សមាជិកគណៈកម្មាធិការបក្សយោធាមជ្ឈិម និងជាអគ្គនាយកក្រុមហ៊ុន Viettel បាន កំណត់ទិសដៅក្នុងការតភ្ជាប់សេវាខ្សែកាបអុបទិកដោយឥតគិតថ្លៃជូនសាលារៀនទាំងអស់នៅវៀតណាម។ ព្រមទាំងអនុវត្ដការកសាងមូលដ្ឋានទិន្នន័យជាតិ និងអប់រំតាមប្រព័ន្ធអេឡិចត្រូនិចដែលរួមមានការកសាងកម្មវិធីផ្ទុកឯកសារ ដើម្បីបំរើការសិក្សាតាមបណ្ដាញអនឡាញ។

leftcenterrightdel
ប្រជាពលរដ្ឋក្រីក្រនៅឃុំ Luc Hon ស្រុក Binh Lieu ខេត្ដ Quang Ninh ក្នុងសេចក្ដីសប្បាយរីករាយក្រៃលែង ដោយទទួលបានកូនគោក្នុងកម្មវិធី “ផ្ដល់ពូជគោជួយប្រជាជនក្រីក្ររស់នៅតាម       បណ្ដោយព្រំដែន”

មជ្ឈដ្ឋានពាណិជ្ជកម្មធ្លាប់និយាយថា “ការធ្វើពាណិជ្ជកម្មដូចជាសមរភូមិប្រយុទ្ធ” ហេតុនេះ សហគ្រាសនានាត្រូវតែឆកយកឱកាសស្របច្បាប់ ដើម្បីបង្កើនប្រាក់ចំណេញប្រសិនបើមិនចង់បរាជ័យនោះទេ ចំណែកក្រុមហ៊ុន Viettel វិញ ចំណុចនេះ តែត្រឹមត្រូវមួយភាគតិចទេ។ ជាមួយការខិតខំប្រឹងប្រែងជានិច្ច និងលើកកម្ពស់ប្រសិទ្ធិភាពក្នុងការផលិតកម្ម និងពាណិជ្ជកម្ម គឺ Viettel នៅតែជ្រើសរើសវិស័យ និងគម្រោងវិនិយោគណាមួយដែលអាចនាំមកផលប្រយោជន៍សម្រាប់ប្រទេសជាតិ និងសហគមន៍ ទើបគិតដល់ផលចំណេញរបស់សហគ្រាសរបស់ខ្លួន។

ដូច្នេះក្រោយពីក្រុមហ៊ុន Viettel ត្រូវបានបង្កើតឡើង គឺតំលៃសេវាទូរគមនាគមន៍ក្នុងវៀតណាមត្រូវបានបន្ធូរបន្ថយតំលៃយ៉ាងខ្លាំង ប្រជាជនគ្រប់រូបមានឱកាសប្រើប្រាស់ទូរស័ព្ទដៃ ប្រព័ន្ធទូរគមនាគមន៍និងអីុនធឺណែតនៅគ្រប់ទីកន្លែងក្នុងទូទាំងប្រទេស។  Viettel បានវិនិយោគហេដ្ឋារចនាសម្ព័ន្ធជាមុនសិន ដើម្បីប្រជាជនទទួលផលប្រយោជន៍ពីសេវាកម្មទូរគមនាគមន៍ និងបច្ចេកវិជ្ជាព័ត៌មាននេះ ទើបគិតដល់ការយកចំណេញពាណិជ្ជកម្ម។ ព្រមទាំងគិតដល់ផលប្រយោជន៍របស់ប្រទេសជាតិ និងសហគមន៍ជានិច្ច  ហេតុនេះ Viettel បានវិនិយោគប្រព័ន្ធទូរគមនាគមន៍នៅតំបន់ដាច់ស្រយាល និងតាមបណ្ដោយព្រំដែន “តំបន់ព្រៃភ្នំ” ឬ គ្របដណ្ដប់លើតំបន់សមុទ្រ និងកោះសមុទ្ររបស់វៀតណាម។ Viettel បានកសាងស្ថានីយ៍បញ្ជូនរលក និងចាប់រលកជាង ២.០០០ អំពីការផ្សាយបានចម្ងាយ ១០០គីឡូម៉ែត្រ ដែលរួមចំណែកជួយឧបត្ថម្ភដល់អ្នកនេសាទ និងកងទ័ពការពារសមុទ្រសំដៅអធិបតេយ្យភាព និងកោះសមុទ្ររបស់វៀតណាម។

ក្រោយប៉ុន្មានឆ្នាំធ្វើពាណិជ្ជកម្មប្រកបដោយជោគជ័យ Viettel បានបញ្ជាក់ពីលទ្ធភាពហិរញ្ញវត្ថុ ធនធានមនុស្ស និងកម្លាំងបច្ចេកវិទ្យាដើម្បីប្រកួតប្រជែងពាណិជ្ជកម្មក្នុងបណ្ដាវិស័យដែលសម្ព័ន្ធក្រុមហ៊ុនជ្រើសរើស។ ទោះបីជាមានវិស័យដែលអាចទទួលបានប្រាក់ចំណេញខ្ពស់ក៏ដោយ ប៉ុន្តែ Viettel នៅតែមើលរំលង។ ដែលក្នុងនោះ លោកអគ្គនាយក Nguyen Manh Hung បញ្ជាក់ថា មិនអនុញ្ញាតឲ្យ Viettel វិនិយោគលើវិស័យលេងហ្គេមអនឡាញ ទោះបីជាវិស័យនេះ នាំមកផលចំណេញឲ្យសហគ្រាសយ៉ាងច្រើនក៏ដោយ ក៏ប៉ុន្ដែវិស័យនេះ នាំមកផលអាក្រក់ដល់យុវវ័យជាច្រើនរូប។ ផ្ទុយទៅវិញក្រុមហ៊ុនបានវិនិយោគលើវិស័យអប់រំ ដើម្បីបង្កលក្ខណៈងាយស្រួលល្អបំផុតដល់ការអភិវឌ្ឍន៍ជំនាន់ក្រោយរបស់វៀតណាម។

Viettel តែងតែជួយឧបត្ថម្ភជានិច្ច ដើម្បីកាត់បន្ថយភាពក្រីក្រ និងយកចិត្ដទុកដាក់ដល់ការរកស៊ីចិញ្ចឹមជីវិតរបស់ប្រជាជនទាំងមូល។ឧទាហរណ៍ក្នុងកម្មវិធី “ផ្ដល់ពូជគោឲ្យជនក្រីក្ររស់នៅតាមបណ្ដោយព្រំដែន” ក្រុមហ៊ុន Viettel បានប្រគល់អំណោយដល់គ្រួសារក្រីក្រក្នុងខេត្ដចំនួន ១១ នៅតាមបណ្ដោយព្រំដែនភាគខាងជើង និងតំបន់ខាងជើងភាគកណ្ដាល ដោយក្នុងគ្រួសារនិមួយៗទទួលបានពូជគោញីមួយក្បាល។ ក្នុងចំនួន ២៤,៤០០ក្បាល ដោយក្នុងទឹកប្រាក់សរុប ចំនួន ៣៦០ ពាន់លានដុង។ កម្មវិធីជួយឧបត្ថម្ភ ដើម្បីកាត់បន្ថយភាពក្រីក្រក្នុងតំបន់ក្រីក្រនៅទូទាំងប្រទេស (ហៅកាត់ថា កម្មវិធី ៣០អេ)            

ក្នុងដំណាក់កាលឆ្នាំ ២០១១- ២០១៥ Viettel បានផ្ដល់ឧបត្ថម្ភក្នុងកម្មវិធី ៣អេ ចំនួន ៨៧ពាន់លានដុង ដើម្បីសាងសង់មណ្ឌលសុខាភិបាល រុះរើផ្ទះចាស់ចំនួន ៥.៩៤៦ គ្រឿង និងសាងសង់ផ្ទះថ្មីសម្រាប់ស្រុក Ba Thuoc; Muong Lat; Dakrong ក្នុងខេត្ដ Quang Tri។

អាចនិយាយថា ក្នុងទស្សនៈនៃការធ្វើពាណិជ្ជកម្មរបស់ខ្លួន ការរីកចំរើនរបស់សម្ព័ន្ធក្រុមហ៊ុនទូរគមនាគមន៍កងទ័ព Viettel នឹងរួមចំណែកយ៉ាងសកម្មសម្រាប់ការអភិវឌ្ឍន៍របស់ប្រទេសវៀតណាម ដើម្បីការវិវត្ដន៍របស់សហគមន៍សង្គមវៀតណាម៕

បកប្រែដោយ Pham Diep