សេដ្ឋកិច្ចវៀតណាមនៅតែរឹងមាំ ទោះបីការរីករាលដាលនៃជំងឺ Covid-19 មានការវិវឌ្ឍយ៉ាងស្មុគស្មាញ
កប.អនឡាញ - នាថ្ងៃទី១៥ ខែកញ្ញា ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានប្រកាសរបាយការណ៍ប្រចាំឆ្នាំស្ដីពីទស្សនវិស័យអភិវឌ្ឍន៍អាស៊ី (ADO) ឆ្នាំ២០២០។
យោងតាមរបាយការណ៍នេះ ADB ព្យាករណ៍ថា កំណើនសេដ្ឋកិច្ចវៀតណាមនឹងកើនឡើង ១.៨% នៅឆ្នាំ ២០២០ ក្នុងបរិបទនៃជំងឺ Covid-19 និងកើនឡើង ៦.៣% ក្នុងឆ្នាំ ២០២១ ។ លោក Andrew Jeffries នាយកធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំនៅវៀតណាម ចាត់ទុកថា កំណើនសេដ្ឋកិច្ចរបស់វៀតណាមនៅតែរឹងមាំក្នុងឆ្នាំ២០២០ ដោយសារភាពជោគជ័យរបស់រដ្ឋាភិបាលវៀតណាមក្នុងការគ្រប់គ្រងការរីករាលដាលនៃជំងឺ Covid-19។
របាយការណ៍របស់ ADB ក៏សង្កត់ធ្ងន់ថា ទស្សនវិស័យសេដ្ឋកិច្ចរបស់វៀតណាមសម្រាប់រយៈពេលមធ្យម និងវែងនៅតែមានលក្ខណៈវិជ្ជមាន។ ការដែលវៀតណាមចូលរួមកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី និងពហុភាគីជាច្រើននឹងជួយស្ដារសេដ្ឋកិច្ចវៀតណាមឡើងវិញ៕
បកប្រែដោយ Thuy Anh