កិច្ចប្រជុំបានរៀបចំក្រោមអធីបតីភាពរបស់អនុរដ្ឋមន្រ្តីអចិន្ត្រៃយ៍នៃក្រសួងការបរទេសវៀតណាមលោក Bui Thanh Son ប្រធានគណៈកម្មការចាត់តាំង និងមានការអញ្ជើញចូលរួមរបស់តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធដែលជាសមាជិកនៃគណៈកម្មការចាត់តាំង អនុគណៈកម្មការ និងលេខាធិការដ្ឋាន។

leftcenterrightdel
លោក Bui Thanh Son ធ្វើជាអធីបតីភាពនៃកិច្ចប្រជុំ (រូបថត៖ ក្រសួងការបរទេសវៀតណាម)

ប្រធានគណៈកម្មការចាត់តាំងបានស្នើឲ្យសមាជិកនៃគណៈកម្មការចាត់តាំង និងអនុគណៈកម្មការបង្រ្គប់ដោយរួសរាន់នូវការរៀបចំវេទិកា WEF ASEAN។ ក្នុងឱកាសនេះ គណៈកម្មការចាត់តាំងក៏បានពិនិត្យ និងឯកភាពលើវិធានការដោះស្រាយការជំពាក់ជំពិន ក្នុងការរៀបចំវេទិកា។ លោក Bui Thanh Son សង្កត់ធ្ងន់ថា អនុគណៈកម្មការចាត់តាំងគប្បីខិតខំអស់ពីកម្លាំងកាយចិត្តដើម្បីបង្គ្រប់ការរៀបចំវេទិកាដោយទាន់ពេលវេលា និងមានគុណភាពខ្ពស់៕

បកប្រែដោយ Thuy Anh