ថ្លែងមតិនៅក្នុងជំនួបនេះ ឧបនាយករដ្ឋមន្រ្តី លោក Pham Binh Minh បានវាយតម្លៃខ្ពស់និងស្វាគមន៍ការចូលរួមចំណែក និងរួមដំណើររបស់សហគ្រាសវៀតណាមនៅក្នុងការរៀបចំ  WEF ASEAN 2018 - ជាព្រឹត្តិការណ៍បរទេសពហុភាគីសំខាន់បំផុតក្នុងឆ្នាំ២០១៨។ ដោយបានបញ្ជាក់ថា វេទិកា WEF ជាវេទិកាសម្រាប់បង្កើតគំនិត និងដាក់ចេញនូវទិសដៅគោលនយោបាយ  ឧបនាយករដ្ឋមន្រ្តីលោក Pham Binh Minh បានលើកឡើងថា នេះគឺជាឱកាសល្អសម្រាប់សហគ្រាសវៀតណាមក្នុងការតភ្ជាប់ និងចែករំលែកនូវគំនិតយោបល់របស់ខ្លួនជាមួយសម្ព័ន្ធក្រុមហ៊ុន និងសហគ្រាសឈានមុខគេនៅក្នុងពិភពលោក។

leftcenterrightdel
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស លោក Pham Binh Minh អញ្ជើញថតរូបអនុស្សាវរីយ៍ជាមួយតំណាងសហគ្រាសផ្តល់ហិរញ្ញប្បទានសម្រាប់វេទិកា WEF ASEAN 2018 (រូបថតៈ vnanet.vn)

ជាពិសេសក្នុងក្របខ័ណ្ឌនៃវេទិកា WEF ASEAN 2018 លើកនេះ សភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម (VCCI) នឹងធ្វើជាអធិបតីសន្និសីទកំពូលពាណិជ្ជកម្មវៀតណាមក្រោមប្រធានបទ “វៀតណាម៖ ដៃគូគួរមានទំនុកចិត្ត - ការតភ្ជាប់គំនិតច្នៃប្រឌិត” ដោយមានការចូលរួមពីប្រតិភូជាង១.០០០នាក់ មកពី សហគ្រាសនិងសម្ព័ន្ធក្រុមហ៊ុនជាតិនិងអន្តរជាតិជាច្រើនផងដែរ៕

តាម vovworld.vn