ក្នុងឱកាសនេះ លោកឧត្ដមសេនីយ៍ទោ Tien So Phorn Voung បានជូនពរបុណ្យចូលឆ្នាំថ្មីចំពោះថ្នាក់ដឹកនាំ កម្មាភិបាល និងនាយទាហាននៃកងទ័ពព្រំដែនវៀតណាម ព្រមទាំងលោកក៏ថ្លែងអំណរគុណចំពោះការជួយឧបត្ថម្ភគាំទ្ររបស់បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាមដែលផ្ដល់ដល់បញ្ជាការដ្ឋានទ័ពជើងគោកកម្ពុជានិយាយដោយឡែក និងកម្លាំងការពារព្រំដែនកម្ពុជានិយាយរួមក្នុងរយៈពេលកន្លងមក។

leftcenterrightdel
លោកឧត្ដមសេនីយ៍ទោ Tien So Phorn Voung ជូនអំណោយឲ្យបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន (រូបថត៖ bienphong.com.vn)

ជំនួសមុខថ្នាក់ដឹកនាំកងទ័ពការពារព្រំដែន លោកឧត្តមសេនីយ៍ត្រី Nguyen Hoai Phuong មេបញ្ជាការរងកងទ័ពការពារព្រំដែនវៀតណាមបានថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់ និងមនោសញ្ចេតនាល្អប្រសើរដែលថ្នាក់ដឹកនាំបញ្ជាការដ្ឋានទ័ពជើងគោកកម្ពុជាបានផ្ដល់ដល់កងទ័ពការពារព្រំដែនវៀតណាម។

លោក Nguyen Hoai Phuong រំពឹងថា នាពេលខាងមុខនេះ បញ្ជាការដ្ឋានទ័ពជើងគោកកម្ពុជានឹងបន្តយកចិត្តទុកដាក់ដល់ការសហការជាមួយអង្គភាពនៃកងទ័ពការពារព្រំដែនវៀតណាមក្នុងការបំពេញភារកិច្ចគ្រប់គ្រង ការពារព្រំដែន តាមរយៈនេះជម្រុញថែមទៀតនូវចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍរបស់ប្រទេសទាំងពីរ៕

បកប្រែដោយ Thuy Anh