ក្នុងឱកាសនេះ មេបញ្ជាការក្រុមការងារ K51 បានរាយការណ៍ជូនថ្នាក់ដឹកនាំបញ្ជាការដ្ឋានយោធាខេត្ត Dak Lak ពីលទ្ធផលដែលក្រុមការងារ K51 សម្រេចបានក្នុងរយៈពេល ៣ ខែ លើការសហការ កសាងទំនាក់ទំនងជាមួយអាជ្ញាធរកម្ពុជា ដើម្បីស្វែងរកព័ត៌មានពីអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ព្រមទាំងធានាជីវភាពរស់នៅទាំងខាងសម្ភារៈ និងស្មារតីសម្រាប់កងទ័ព។

leftcenterrightdel
ថ្នាក់ដឹកនាំបញ្ជាការដ្ឋានយោធាខេត្ត Dak Lak ផ្តល់អំណោយជូនដល់កម្មាភិបាល យុទ្ធជនក្រុមការងារ K51 (រូបថត៖ baoquankhu5.vn)

ថ្នាក់ដឹកនាំបញ្ជាការដ្ឋានយោធាខេត្ត Dak Lak បានលើកសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលក្រុមការងារ K51 សម្រេចបានក្នុងការគោរពច្បាប់ វិន័យ បង្រួបបង្រួមប្រជាជន និងកងទ័ព ពង្រីកគុណសម្បត្តិដ៏ល្អប្រសើរ នៃកងទ័ពលោកអ៊ំហូ ក្នុងគ្រប់កាលៈទេសៈ។ ទន្ទឹមនឹងនោះ ថ្នាក់ដឹកនាំបញ្ជាការដ្ឋានយោធាខេត្ត Dak Lak បានជូនពរបុណ្យឆ្នាំថ្មីប្រពៃណី និងជូនអំណោយដល់កម្មាភិបាល យុទ្ធជនក្រុមការងារ K51 ផងដែរ៕

បកប្រែដោយ Huyen Trang