ចាប់តាំងពីបណ្តាឆ្នាំដែលមិនអាចបំភ្លេចបាននោះ មកដល់សព្វថ្ងៃ វៀតណាមជានិច្ចកាលរួមដំណើរជាមួយកម្ពុជា ក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ។ ក្នុងនោះ ក្រៅពីការប្រយុទ្ធយ៉ាងអង់អាចក្លាហាន និងការ​ធ្វើ​ពលីកម្ម​គ្រប់​បែប​យ៉ាង​របស់កងទ័ពស្ម័គ្រចិត្តវៀតណាម ផ្នែកការទូតវៀតណាមក៏បានរួមចំណែកដ៏សំខាន់ក្នុងការពូនជ្រុំ​ទំនាក់ទំនងដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរ វៀតណាម - កម្ពុជាផងដែរ។

នៅឆ្នាំ ២០១៧ ក្នុងឱកាសបំពេញទស្សនកិច្ចនៅបណ្តាកន្លែងដំបូងនៅវៀតណាម ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចាប់ផ្តើមដំណើរការឆ្ពោះទៅ​រក​ការ​សង្គ្រោះជាតិ ផ្តួលរំលំរបបប្រល័យពូជសាសន៍ខ្មែរក្រហម និង​ឆ្ពោះទៅរកអនាគតសម្រាប់ប្រទេសជាតិ សម្តេចតេជោ ហ៊ុន សែន បានអះអាងថា៖ “បើគ្មានការជួយឧបត្ថម្ភពីវៀតណាមទេ គឺពិតជាកម្ពុជាមិនមានថ្ងៃនេះបានឡើយ”។

leftcenterrightdel
ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី ៤០ នៃជ័យជំនះសង្គ្រាមការពារព្រំដែនភាគនិរតី ដែលវៀតណាម រួមជាមួយកងទ័ព និងប្រជាជនកម្ពុជាផ្តួលរំលំរបបប្រល័យពូជសាសន៍ ត្រូវបានប្រារព្ធឡើងយ៉ាងឱឡារឹក នៅរដ្ឋធានីហាណូយ (រូបថត៖ HNM)

បន្ទាប់ពីថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ថ្នាក់ដឹកនាំនៃក្រសួងការបរទេសវៀតណាមបានបើកវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការបរទេស សម្រាប់អ្នកការទូតកម្ពុជា។

ក្នុងបណ្តាឆ្នាំដ៏​លំបាកបំផុត ដែលបញ្ហាកម្ពុជា ជាប្រធានបទដ៏ក្តៅគគុកលើវេទិកាតំបន់ និងអន្តរជាតិ ជាពិសេសនៅអង្គការសហប្រជាជាតិ ផ្នែកការទូតវៀតណាមរួមជាមួយកម្ពុជាបាន​ធ្វើការតស៊ូប្រឆាំងនឹងការឡោមព័ទ្ធ ព្រមទាំងសហការជា​មួយ​គ្នា​ក្នុងការផ្សព្វផ្សាយព័ត៌មានជូនពិភពលោក ដើម្បីឲ្យគេមើលឃើញយ៉ាងច្បាស់ អំពីភាពព្រៃផ្សៃនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត និងឧក្រិដ្ឋកម្មដែលពួកវាបង្កឡើងចំពោះប្រជាជនវៀតណាម និងប្រជាជនកម្ពុជា ព្រមទាំងបញ្ជាក់ពី​ស្មារតីដ៏បរិសុទ្ធរបស់វៀតណាម ក្នុងការអនុវត្តបុព្វហេតុអន្តរជាតិដ៏ឧត្តុង្គឧត្តមនៅកម្ពុជា និងជួយឲ្យ​មតិសាធារណៈនៅលើពិភពលោក មានការយល់ដឹងច្បាស់ពីយុត្តិធម៌ និងការពិត។

អស់រយៈពេលជាងមួយទសវត្សរ៍ ក្នុង​បរិបទដែល​ពិភពលោក និងតំបន់មានការប្រែប្រួលយ៉ាងស្មុគស្មាញ តាម​រយៈកិច្ចសហប្រតិបត្តិការ និង​ការ​ទូត​ទាំងទ្វេភាគី ទាំងពហុភាគីរបស់​ខ្លួន​ វៀតណាមនៅ​តែ​គាំទ្រកម្ពុជាពង្រឹង និងរក្សារដ្ឋាភិបាល និងកងទ័ព នៃសាធារណរដ្ឋប្រជាមានិតកម្ពុជាឲ្យបាននៅដ៏ដែល ដើម្បីទប់ស្កាត់ការវិលត្រឡប់មកនៃរបបប្រល័យពូជសាសន៍ និងលុប​បំ​បាត់​ចោលខ្មែរក្រហមឲ្យ​ចេញពីអង្គការសហប្រជាជាតិ ព្រមទាំងខិត​ខំប្រឹងប្រែងស្វែងរកដំ​ណោះ​ស្រាយ​​នយោបាយមួយ​សម្រាប់បញ្ហាកម្ពុជាផងដែរ។

ការតស៊ូដោយឥតឈប់ឈររបស់ វៀតណាម និងកម្ពុជា បាននាំមកនូវការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីកម្ពុជាឆ្នាំ១៩៩១ ដែលធានានូវឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា ព្រមទាំងភាគីនានាបានសន្យាគោរពអព្យាក្រឹតភាព និងការបង្រួបបង្រួមជាតិរបស់កម្ពុជា។

leftcenterrightdel
សកម្មភាពជាច្រើនត្រូវបានរៀបចំឡើងក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ៤០ នៃជ័យជំនះសង្គ្រាមការពារព្រំដែនភាគនិរតីវៀតណាម និងរួមជាមួយកងទ័ព និងប្រជាជនកម្ពុជាផ្តួលរំលំរបបប្រល័យពូជសាសន៍ (រូបថត៖ VGP)

ក្រឡេកមើលប្រវត្តិសាស្រន៍ក្នុងអំឡុងពេល ៤០ ឆ្នាំកន្លងទៅនេះ តាំងពីពេល​ដែលប្រទេសកម្ពុជា​រងការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ ហើយ​ដល់ការរស់ឡើងវិញពីបាតដៃ​ទទេ បច្ចុប្បន្ន​នេះ ប្រទេសកម្ពុជាកំពុងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាលើគ្រប់​វិស័យ ទាំង​នយោបាយ​សេដ្ឋកិច្ច សង្គម ហើយតួនាទី និងឋានៈរបស់កម្ពុជាក៏បានលើកកំពស់ដោយឥតឈប់ឈរនៅក្នុងតំបន់ និងលើឆាកអន្តរជាតិផងដែរ។

ក្នុងដំណើរការនេះ វៀតណាមជានិច្ចកាលយកចិត្តទុកដាក់យ៉ាងខ្លាំង និងធ្វើអស់ពីកម្លាំងកាយចិត្តរបស់​ខ្លួនក្នុង​ការ​​ពូនជ្រុំនូវទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ព្រមទាំង ជំរុញកិច្ចសហប្រតិបត្តិការលើ​វិស័យមួយ​ចំ​នួន​ដូច​ជា នយោបាយ សន្តិសុខ ការពារជាតិ និងកិច្ចការបរទេស លើកកំពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច វប្បធម៌ សង្គម និង​ត្រៀម​​ខ្លួន​ជា​​​ស្រេច​ចែករំលែកបទពិសោធន៍ និងសហការ​គ្នាលើវិស័យនានាដែលសមស្របតាមផលប្រយោជន៍ និងលទ្ធភាពរបស់ប្រទេសនិមួយៗ។

ដោយ​ក្រឡេកមើលប្រវត្តិសាស្រក្នុងរយៈពេលកន្លងទៅនេះ  យើងកាន់តែជឿជាក់ថា ទំនាក់ទំនងរវាងវៀតណាម និងកម្ពុជា នឹងត្រូវបានពង្រឹង និងពង្រីកឲ្យ​មានភាព​រីក​ចម្រើន​កាន់​តែ​ខ្លាំ​ក្លា​ថែម​ទៀត​ ដោយ​ឈរ​លើ​ស្មារតី “ប្រទេសជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ច​សហប្រតិបត្តិការលើគ្រប់វិស័យ ស្ថិតស្ថេយូរអង្វែង” ដើម្បីផលប្រយោជន៍របស់ប្រទេសទាំងពីរ ដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅក្នុងតំបន់ និងលើពិភពលោក៕

បកប្រែដោយ Huyen Trang