leftcenterrightdel
លោកជំទាវឧបនាយករដ្ឋមន្រ្តីរាជរដ្ឋាភិបាលកម្ពុជា ម៉ែន សំអន អញ្ជើញចូលរួមពិធី (រូបថត៖ baoquankhu7.vn)

ពិធីប្រណាំងទូកគឺជាពិធីបុណ្យមួយក្នុងចំណោមពិធីបុណ្យប្រពៃណីដែលបានរៀបចំជារៀងរាល់ឆ្នាំនៅទន្លេវ៉ៃគោ ខេត្តស្វាយរៀង ដើម្បីសម្តែងការដឹងគុណដល់ព្រះពុទ្ធដែលបានប្រទានអោយរដូវកាលស្រស់ល្អ និងបួងសួងសុំឲ្យប្រជាជនមានសុខដុមរមនា។ ពិធីបុណ្យក៏ជាឱកាសមួយសម្រាប់ប្រជាជនកម្ពុជា បង្ហាញពីការអភិវឌ្ឍវិស័យកសិកម្ម និងវប្បធម៌ប្រពៃណី។

leftcenterrightdel
លោក  Tran Hoai Trung អញ្ជើញចូលរួមពិធី (រូបថត៖ baoquankhu7.vn)

leftcenterrightdel
លោក  Tran Hoai Trung ជួបសម្ដែងការគួរសមជាមួយលោកជំទាវឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន (រូបថត៖ baoquankhu7.vn)

ក្នុងជំនួបសម្ដែងការគួរសមជាមួយលោកជំទាវឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន និងថ្នាក់ដឹកនាំខេត្តស្វាយរៀង ជំនួសមុខបញ្ជាការដ្ឋានយោធភូមិភាគទី៧ លោក  Tran Hoai Trung បានថ្លែងអំណរគុណជូនដល់គណបក្សប្រជាជនកម្ពុជា រដ្ឋាភិបាល សភាជាតិ លោកជំទាវឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន និងថ្នាក់ដឹកនាំខេត្តស្វាយរៀងចំពោះការបង្កើតលក្ខណៈងាយស្រួលឲ្យអាណិកជនវៀតណាមនៅកម្ពុជា កសាងទំនាក់ទំនងអ្នកជិតខាង សន្តិភាព មិត្តភាពរវាងវៀតណាមជាមួយកម្ពុជា និងរវាងយោធភូមិភាគទី៧ ជាមួយកងទ័ព និងខេត្តនានារបស់កម្ពុជា៕

leftcenterrightdel
ក្រុមចូលរួមប្រណាំងទូក (រូបថត៖ baoquankhu7.vn)

បកប្រែដោយ Thanh Cong