ថ្លែង​ក្នុង​ឱកាស​នេះ លោកស្រីវរសេនីយ៍ឯក Truong Mai Huong អនុប្រធានវិទ្យាស្ថានប្រវត្តិសាស្រ្តយោធាវៀតណាម បានឲ្យដឹងថា ពីថ្ងៃទី១០ កញ្ញា ដល់ថ្ងៃទី១០ តុលា វិទ្យាស្ថានប្រវត្តិសាស្រ្តយោធាបានសហការជាមួយអង្គភាពលេខ៨៧១ រៀបចំវគ្គបណ្ដុះបណ្ដាលប្រវត្តិសាស្រ្តយោធាឲ្យកម្មាភិបាលនៃកងយោធពលខេមរភូមិន្ទចំនួន ២៥ នាក់។

leftcenterrightdel
ជូនវិញ្ញបនប័ត្រឲ្យកម្មាភិបាលនៃកងយោធពលខេមរភូមិន្ទ

លោកស្រីវរសេនីយ៍ឯក Truong Mai Huong បានវាយតំលៃថា កម្មាភិបាលនៃកងយោធពលខេមរភូមិន្ទដែលចូលរួមវគ្គបណ្ដុះបណ្ដាលនេះបានសិក្សានិងជ្រាវជ្រាវយ៉ាងសកម្ម និងម្ចាស់ការក្នុងការផ្លាស់ប្តូរបញ្ហាពាក់ព័ន្ធនានាជាមួយគ្រូបង្រៀន។

លោកប្រធានក្រុមកម្មាភិបាលនៃកងយោធពលខេមរភូមិន្ទដែលចូលរួមវគ្គបណ្ដុះបណ្ដាលបានឲ្យដឹងថា វគ្គបណ្ដុះបណ្ដាលនៅវៀតណាមលើកនេះគឺជាសកម្មភាពសំខាន់មួយ ដែលរួមចំណែកក្នុងការកសាងកងយោធពលខេមរភូមិន្ទនៅដំណាក់កាលថ្មី។ លោកក៏បញ្ជាក់ដែរថា នឹងអនុវត្តយ៉ាងច្នៃប្រឌិតនូវចំណេះដឹងដែលទទួលបាននៅវគ្គបណ្ដុះបណ្ដាលលើកនេះ ក្នុងការកសាង និងអភិវឌ្ឍន៍ផ្នែកប្រវត្តិសាស្រ្តយោធាកម្ពុជា៕

បកប្រែដោយ Thuy Anh