នៅពេលកន្លងមក ខេត្ត Binh Thuan និងខេត្តកំពង់ឆ្នាំង បញ្ជាការដ្ឋានយោធាខេត្ត Binh Thuan និងតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ឆ្នាំងមានការជួបប្រាស្រ័យទាក់ទងជាច្រើន និងប្រកបដោយប្រសិទ្ធភាព។

leftcenterrightdel
ថ្នាក់ដឹកនាំនៃអង្គភាពទាំងពីរ (រូបថត៖ baoquankhu7.vn)

ក្នុងជំនួបនេះ នាយទាហានវ័យក្មេងនៃអង្គភាពទាំងពីរបានលើកឡើងនូវវិធានការនានាក្នុងបំណងបង្កើនការយល់ដឹងគ្នាទៅវិញទៅមក រវាងអង្គភាពទាំងពីរ។ នាយទាហានវ័យក្មេងនៃអង្គភាពទាំងពីរបញ្ជាក់ថា នាពេលខាងមុខនេះ គប្បីពង្រីកប្រពៃណីសាមគ្គីភាព មិត្តភាព និងការផ្សាភ្ជាប់របស់ជំនាន់មុនៗ។ ពិធីជួបសំណេះសំណាលនេះគឺជាឱកាសសម្រាប់នាយទាហានវ័យក្មេងតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ឆ្នាំងស្វែងយល់អំពីទឹកដី និងមនុស្សខេត្ត Binh Thuan រួមចំណែកធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងសាមគ្គីភាព មិត្តភាពរវាងវៀតណាមនិងកម្ពុជាថែមទៀត។

leftcenterrightdel
ថ្នាក់ដឹកនាំនៃអង្គភាពទាំងពីរថតរូបជាអានុស្សាវរីយ៍ (រូបថត៖ baoquankhu7.vn)

លោកឧត្តមសេនីយ៍ត្រី នូ សំរិត មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា ជំនួបនេះគឺជាឱកាសសម្រាប់នាយទាហានវ័យក្មេងនៃអង្គភាពទាំងពីរផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍ ពង្រឹងនិងពង្រីកចំណងសាមគ្គីភាពអប់រំ និងផ្សព្វផ្សាយឲ្យនាយទាហាន យុទ្ធជន និងប្រជាជនអំពីប្រពៃណីសាមគ្គីភាពល្អប្រសើររវាងប្រទេសទាំងពីរ។

leftcenterrightdel
ថ្នាក់ដឹកនាំនៃអង្គភាពទាំងពីរជូនផ្កាឲ្យនាយទាហានវ័យក្មេងដែលមានប្រសាសន៍ក្នុងពិធី (រូបថត៖ baoquankhu7.vn)

លោកវរសេនីយ៍ឯក Pham Van Long ប្រធាននយោបាយបញ្ជាការដ្ឋានយោធាខេត្ត Binh Thuan មានបំណងចង់ថា នាពេលខាងមុខនេះ នាយទាហានវ័យក្មេងនៃប្រទេសទាំងពីរបន្តរឹតបន្តឹងទំនាក់ទំនងល្អប្រសើរ ចំណងសាមគ្គីភាព ជិតស្និទ្ធរវាងរដ្ឋ កងទ័ពប្រជាជនវៀតណាម និងព្រះរាជាណាចក្រកម្ពុជា កងយោធពលខេមរភូមិន្ទនិយាយរួម រវាងនាយទាហានវ័យក្មេងបញ្ជាការដ្ឋានយោធាខេត្ត Binh Thuan និងនាយទាហានវ័យក្មេងតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ឆ្នាំងនិយាយដោយឡែក។

ទន្ទឹមនឹងនោះ នាយទាហានវ័យក្មេងនៃអង្គភាពទាំងពីរក៏បានចូលរួមសកម្មភាពជាច្រើន ដូចជា៖ ការប្រកួតបាល់ទះជាមិត្តភាព កម្មវិធីសិល្បៈ ទស្សនាអង្គភាពមួយចំនួននៃខេត្ត Binh Thuan ។ល៕

បកប្រែដោយ Thanh Cong