leftcenterrightdel
ទិដ្ឋភាពនៃពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការរវាងយោធភូមិភាគទី ៧ នៃកងទ័ពប្រជាជនវៀតណាមជាមួយយោធភូមិភាគទី ១ នៃកងយោធពលខេមរភូមិន្ទ

អញ្ជើញចូលរួមកិច្ចប្រជុំស្ដីពីកិច្ចសហប្រតិបត្ដិការមិត្ដភាព ខាងភាគីវៀតណាមមានលោកឧត្ដមសេនីយ៍ទោ Vo Minh Luong មេបញ្ជាការយោធភូមិភាគទី ៧ និងតំណាងបញ្ជាការដ្ឋានយោធាខេត្ដ Binh Phuoc និង Binh Thuan ។ រីឯភាគីកម្ពុជាចូលរួមមានលោកឧត្ដមសេនីយ៍ឯក ជឿន សុវណ្ណថា មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី ២ និងលោកឧត្ដមសេនីយ៍ឯក ហួត ឈាង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី១ នៃកងយោធពលខេមរភូមិន្ទ។

leftcenterrightdel
គណៈប្រតិភូយោធភូមិភាគទី ៧ នៅកិច្ចប្រជុំ 
leftcenterrightdel
លោកឧត្ដមសេនីយ៍ទោ Vo Minh Luong និងលោកហួត ឈាង ចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្ដិការក្នុងឆ្នាំ ២០១៧ -២០១៨

នៅកិច្ចប្រជុំនេះ ភាគីទាំងពីរបានយល់ព្រមលើការដោះស្រាយបញ្ហានានាដែលកើតមានឡើងនៅតាមតំបន់ព្រំដែន ការប្រតិបត្តិតាមច្បាប់គ្រប់គ្រងព្រំដែន ការបោះបង្គោលព្រំដែនព្រមទាំងជួយឧបត្ថម្ភបណ្ដាសហគ្រាសនៃភាគីទាំងពីរធ្វើអាជីវកម្មក្នុងតំបន់ ការបង្កលក្ខណៈងាយស្រួលសម្រាប់ក្រុមការងារ K នៃបញ្ជាការដ្ឋានយោធាខេត្ដ Binh Phuoc ក្នុងការស្វែងរក និងធ្វើមាតុភូមិនិវត្ដន៍អដ្ឌិធាតុកងទ័ពស្ម័គ្រចិត្ដ និងអ្នកជំនាញការវៀតណាមដែលពលីជីវិតក្នុងតំបន់យោធភូមិភាគទី ១ និងទី ២ នៃកងយោពលខេមរភូមិន្ទ ព្រមទាំងបង្កលក្ខណៈងាយស្រួលឲ្យអណិកជនវៀតណាមបានរស់នៅស្របច្បាប់ក្នុងតំបន់។

leftcenterrightdel
បញ្ជាការដ្ឋានយោធាខេត្ដ Binh Phuoc នៃយោធភូមិភាគទី ៧ និងតំបន់ប្រតិបត្ដិការសឹករងខេត្ដ មណ្ឌលគីរីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការក្នុងឆ្នាំ ២០១៧ - ២០១៨ 
leftcenterrightdel
លោកឧត្ដមសេនីយ៍ទោ Vo Minh Luong ប្រគល់អំណោយជូនលោកឧត្ដមសេនីយ៍ឯក ហួត ឈាង មេបញ្ជាការងកងទ័ពជើងគោកនិងជាមេបញ្ជាការយោធភូមិភាគទី ១
 
leftcenterrightdel
លោកឧត្ដមសេនីយ៍ទោ Vo Minh Luong ប្រគល់រថយន្តមួយគ្រឿងជូនយោធភូមិភាគទី ១ នៃកងយោធពលខេមរភូមិន្ទ

ក្នុងឱកាសនេះដែរ បញ្ជាការដ្ឋានយោធភូមិភាគទី ៧ នៃកងទ័ពប្រជាជនវៀតណាមបានប្រគល់ឡានមួយគ្រឿងម៉ាក់ Toyota ជូនយោធភូមិភាគទី១ នៃកងយោធពលខេមរភូមិន្ទ៕ 

បកប្រែដោយ Pham Diep