leftcenterrightdel
កងទ័ពការពារព្រំដែនខេត្ត Dak Nong ផ្តល់អង្ករជូនកងកម្លាំងការពារព្រំដែននៃព្រះរាជាណាចក្រកម្ពុជា (រូបថត៖ vnanet.vn)

អង្ករទាំងនេះ ជាលទ្ធផលនៃការបង្កបង្កើនផល និងមូលនិធិសន្សំរបស់បណ្តាអង្គភាព។ គ្រួសារនីមួយៗទទួលបានអង្ករ ១០ គីឡូក្រាម ហើយអង្គភាពការពារព្រំដែននីមួយៗនៃខេត្តមណ្ឌលគិរីទទួលបានអង្ករ ៥០ គីឡូក្រាម។ លើសពីនេះទៀត ប៉ុស្តិ៍ការពារព្រំដែនមួយចំនួនក៏បានគាំទ្រគ្រឿងឧបភោគបរិភោគមួយចំនួនបន្ថែមទៀត ដល់ក្រុមគ្រួសារក្រីក្រ ដូចជាមីកញ្ចប់ និងម៉ាស់ ដើម្បីបង្ការនិងទប់ទល់នឹងរោគរាតត្បាត Covid-19។

ក្រៅពីនោះ កងទ័ពការពារព្រំដែនក៏បានសម្របសម្រួលជាមួយគណៈកម្មាធិការបក្ស និងអាជ្ញាធរដែនដី ផ្សព្វផ្សាយដល់ប្រជាជនអំពីវិធានការបង្ការនិងទប់ទល់នឹងរោគរាតត្បាត Covid-19 ព្រមទាំងឃោសនាប្រជាជនកុំឆ្លងដែនខុសច្បាប់ទៀតផង។

លោកវរសេនីយ៍ឯក Phan Quy Vy អនុប្រធាននយោបាយនៃបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Dak Nong បានមានប្រសាសន៍ថា បរិមាណអង្ករមានតិចតួចប៉ុន្តែមានអត្ថន័យច្រើនណាស់ ដែលបញ្ជាក់ពីទឹកចិត្តនៃកងទ័ពការពារព្រំដែនសម្រាប់ប្រជាជន ដោយមានបំណងលើកទឹកចិត្ត និងគាំទ្រដល់ប្រជាជននៅតាមតំបន់ព្រំដែន ដើម្បីជំនះការលំបាកដោយសារការរីករាលដាលនៃរោគរាតត្បាត Covid-19៕

បកប្រែដោយ Huyen Trang