ក្នុងពិធី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ពីអត្ថន័យជាប្រវត្តិសាស្រ្តដ៏ធំធេងរបស់វិមាន ឈ្នះ - ឈ្នះ។ លោកចាត់ទុកថា វិមាននេះគឺជានិមិត្តរូបរបស់សន្តិភាពនៅកម្ពុជា។ គោលនយោបាយឈ្នះ - ឈ្នះ បានធ្វើឲ្យកម្ពុជាទទួលបានការអភិវឌ្ឍយ៉ាងខ្លាំងក្លាលើគ្រប់វិស័យ ជីវភាពរបស់ប្រជាជនកាន់តែស្ថិរភាព និងត្រូវបានលើកស្ទួយពីមួយថ្ងៃទៅមួយថ្ងៃ។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich អញ្ជើញចូលរួមពិធីបើកសម្ពោធវិមាន ឈ្នះ - ឈ្នះ នៅកម្ពុជា

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានឧទ្ទេសនាមពីចម្លាក់អំពីប្រវត្តិសាស្រ្តនៃបដិវត្តន៍កម្ពុជានៅតាមបណ្តោយជញ្ជាំងនៃវិមានដល់លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich និងលោករដ្ឋមន្ត្រីក្រសួងការពារជាតិឡាវ Chansamone Chanyalath ថ្នាក់ដឹកនាំក្រសួងការពារជាតិថៃ ចិន និងថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជា និងអង្គទូតនានា។

វិមាន ឈ្នះ - ឈ្នះត្រូវបានបើកការដ្ឋានសាងសង់ឡើងពីខែកុម្ភៈ ឆ្នាំ២០១៦ នៅលើផ្ទៃដីទំហំ ៨ ហិកតា ស្ថិតនៅក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ សំណង់នេះគឺជានិមិត្តរូបនៃការផ្សះផ្សាបង្រួបបង្រួមជាតិ ឯករាជ្យ សាមគ្គីភាព បូរណភាពទឹកដី និងវិបុលភាពរបស់ព្រះរាជាណាចក្រកម្ពុជា៕

បកប្រែដោយ Thanh Cong