ស្តាប់មតិយោបល់ និងសំណើរបស់សមាជិការដ្ឋសភា លោកអគ្គលេខាបក្ស Nguyen Phu Trong បានអបអរសាទរ និងវាយតំលខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងដោយមិនឈប់ឈររបស់សមាជិការដ្ឋសភា ដើម្បីបង្កើនការចូលរួមរបស់ស្ត្រីក្នុងគ្រប់វិស័យរបស់ប្រទេសជាតិ។ លោកអគ្គលេខាបក្សបានចាត់ទុកថា សមិទ្ធផលសំខាន់ៗដែលប្រទេសសម្រេចបានក្នុងសកម្មភាពនៃរដ្ឋសភាក្នុងរយៈពេលកន្លងមកមានតួនាទី និងការរួមចំណែកដ៏សំខាន់ពីសំណាក់សមាជិការដ្ឋសភា។

leftcenterrightdel
លោកអគ្គលេខាបក្ស Nguyen Phu Trong ជួបជាមួយសមាជិការដ្ឋសភា (រូបថត TTXVN)

សម្តែងនូវសេចក្តីសប្បាយរីករាយក្នុងឱកាសបានជួបជាមួយសមាជិការដ្ឋសភាដែលតំណាងឲ្យស្រ្តី វៀតណាម ជាង ៥០ លាននាក់លើទូទាំងប្រទេស លោកអគ្គលេខាបក្ស Nguyen Phu Trong មានប្រសាសន៍យ៉ាងច្បាស់ថា ការបង្កលក្ខណៈងាយស្រួលសម្រាប់ស្ត្រីអាចរីកចំរើនទៅមុខបាន និងជំរុញឲ្យមានសមភាពយេនឌ័រគឺជាទស្សនៈជាប់ជារៀងរហូតរបស់បក្ស និងរដ្ឋ។

លោកអគ្គលេខាបក្សមានគោលបំណងថា តាមរយៈនៃរាល់សកម្មភាពជាក់ស្តែងរបស់ក្រុមសមាជិការដ្ឋសភានឹងបង្កើនការផ្លាស់ប្តូរបទពិសោធន៍ពីគ្នាទៅវិញទៅមករួមចំណែក ដើម្បីរដ្ឋសភាអាចបំពេញមុខងារកាតព្វកិច្ចរបស់ខ្លួនឲ្យបានកាន់តែល្អប្រសើរថែមទៀត។ ទន្ទឹមនឹងនោះ លោកអគ្គលេខាបក្សក៏មានបំណងចង់ឲ្យរដ្ឋសភាបន្តយកចិត្តទុកដាក់ និងបង្កើននូវសមាមាត្រនៃសមាជិករដ្ឋសភាជាស្រ្តី ជាពិសេសគឺ សមាជិការដ្ឋសភាជាជនជាតិភាគតិចជាដើម៕

បកប្រែដោយ Minh Trung