អញ្ជើញចូលរួមកិច្ចប្រជុំមានវត្តមានរបស់លោកនាយករដ្ឋមន្រ្តីវៀតណាម Nguyen Xuan Phuc ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសលោក Pham Binh Minh ជាមួយថ្នាក់ដឹកនាំស្ថាប័ន ក្រសួងមជ្ឈិមនិងតំបន់ សមាជិកគណៈកម្មការចាត់តាំងកិច្ចប្រជុំ WEF ASEAN 2018 អង្គភាព និងបុគ្គលដែលរួមចំណែកសំខាន់ៗក្នុងការរៀបចំកិច្ចប្រជុំ WEF ASEAN 2018។

leftcenterrightdel
លោក Nguyen Xuan Phuc ជូនប័ណ្ណសរសើរដល់សមូហភាពដែលរួមចំណែកសំខាន់ៗក្នុងការចាត់តាំងកិច្ចប្រជុំ WEF ASEAN 2018 (រូបថត៖ vnanet.vn)

អនុរដ្ឋមន្រ្តីប្រចាំការក្រសួងការបរទេស និងជាប្រធានគណៈកម្មការចាត់តាំងកិច្ចប្រជុំ WEF ASEAN 2018 លោក Bui Thanh Son បានឲ្យដឹងថា យោងតាមការវាយតំលៃរបស់ស្ថាបនិក WEF កិច្ចប្រជុំ WEF ASEAN 2018 ទទួលបានជោគជ័យខ្ពស់បំផុតក្នុងរយៈពេល ២៧ ឆ្នាំដែលកិច្ច WEF បានរៀបចំឡើងក្នុងតំបន់។

លោក Nguyen Xuan Phuc បានលើកសរសើរ ក្រសួង ស្ថាប័ន សហគ្រាស និងគណៈកម្មការចាត់តាំងកិច្ចប្រជុំ WEF ដែលខិតខំប្រឹងប្រែងតាមស្មារតីទទួលខុសត្រូវខ្ពស់ រួមចំណែកក្នុងការជោគជ័យរបស់កិច្ចប្រជុំ WEF ASEAN 2018។ លោកនាយករដ្ឋមន្រ្តីបញ្ជាក់ថា កិច្ចប្រជុំ WEF ASEAN បានបញ្ចប់ដោយជោគជ័យលើគ្រប់វិស័យ។ កិច្ចប្រជុំ WEF ASEAN បានធ្វើឲ្យវៀតណាមក្លាយជាចំណុចគួរឲ្យចាប់អារម្មណ៍របស់តំបន់និងពិភពលោក និងលើកកម្ពស់តួនាទី កិត្យានុភាពរបស់វៀតណាមក្នុងអាស៊ាន តំបន់ និងលើពិភពលោក រួមវិភាគទានដល់ការអនុវត្តគោលការណ៍របស់បក្សស្ដីពីការបង្កើនលទ្ធផល និងគុណភាពនៃកិច្ចការបរទេសពហុភាគី។

លោក Nguyen Xuan Phuc ស្នើឲ្យក្រសួង ស្ថាប័ន តំបន់ និងសហគ្រាសទាំងឡាយគប្បីពង្រីកលទ្ធផលនៃកិច្ចប្រជុំ WEF ASEAN 2018 ជាពិសេសគឺផ្តោតទៅលើការអនុវត្តគំនិតផ្តួចផ្តើមរបស់វៀតណាមក្នុងកិច្ចប្រជុំ WEF ASEAN 2018 ដើម្បីបុព្វហេតុអភិវឌ្ឍ និងសមាហរណកម្មអន្តរជាតិរបស់ប្រទេសជាតិ៕

បកប្រែដោយ Thanh Cong