នារសៀលថ្ងៃទី១៣ វិច្ឆិកា នៅទីក្រុងហាណូយប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានជួបសន្ទនាជាមួយបណ្ដាថ្នាក់ដឹកនាំនៃសហគ្រាសជាតិ និងអន្តរជាតិ ដែលបានផ្តល់ជំនួយចំពោះសន្និសីទជាន់ខ្ពស់ APEC  ២០១៧។ ថ្លែងមតិនៅទីនេះប្រធានរដ្ឋ លោកTran Dai Quang បានលើកច្បាស់ថា៖ តាមរយៈសន្និសីទជាន់ខ្ពស់ APEC ២០១៧ លើកនេះ តួនាទី និងឋានៈរបស់ វៀតណាមត្រូវបានលើកកំពស់លើឆាកអន្តរជាតិ។ មិត្តភក្តិអន្តរជាតិវាយតំលៃខ្ពស់ការត្រៀមរៀបចំរបស់វៀតណាមចំពោះសន្និសីទ ដោយទឹកចិត្តរួសរាយរាក់ទាក់ និងស្និទ្ធស្នាលរបស់ប្រជាជនវៀតណាម ក៏ដូចជាទិដ្ឋភាពស្អាតអស្ចារ្យរបស់វៀតណាមទៀតផង។

leftcenterrightdel
ប្រធានរដ្ឋវៀតណាមជួបសន្ទនាជាមួយបណ្ដាសហគ្រាសជួយឧបត្ថម្ភចំពោះសន្និសីទ APEC ២០១៧

ប្រធានរដ្ឋ លោកTran Dai Quang បានចាត់ទុកថា៖ ជោគជ័យនៃសប្ដាហ៍ជាន់ខ្ពស់ APEC ២០១៧  មានការរួមវិភាគទានជាច្រើនពីស្ថាប័ន អង្គភាព អង្គការ និងសហគ្រាសនានា។ ប្រការនេះបានបើកចេញឱកាសអំណោយផល ជាពិសេសគឺក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងបើកចេញឱកាសសហប្រតិបត្តិការរវាងវៀតណាមជាមួយប្រទេសនានា ដែលក្នុងនោះមានកិច្ចសហប្រតិបត្តិការរវាងសហគ្រាសវៀតណាមជាមួយសហគ្រាសបរទេសទៀតផង៕

តាម៖ vovworld.vn