ក្នុងពិធីរំលឹកវិញ្ញាណក្ខ័ន្ធ លោក Nguyen Luu Trung អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Kien Giang បានសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះពលីកម្មដ៏ថ្លៃថ្នូរបស់វីរៈយុទ្ធជនពលី ដែលលះបង់ដើម្បីឯករាជ្យភាពនៃមាតុភូមិ ហើយដើម្បីចំណងមិត្តភាពអន្តរជាតិដ៏ថ្លៃថ្លា ជួយកម្ពុជាឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ និងការពារសន្តិភាពនៃមាតុភូមិ។

leftcenterrightdel
ពិធីអុជធូបនៅទីបញ្ចុះសពយុទ្ធជនពលីស្រុក Hon Dat (រូបថត៖ vov.vn)

បន្ទាប់ពីពិធីគោរពវិញ្ញាណក្ខន្ធ និងអុជធូប ថ្នាក់ដឹកនាំខេត្ត មេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធខេត្ត និងក្រុមក K៩២ នៃខេត្ត Kien Giang បានរៀបចំពិធីបញ្ចុះអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាមចំនួន ២០ អដ្ឋិធាតុ នៅទីបញ្ចុះសពយុទ្ធជនពលីស្រុក Hon Dat។

ក្នុងរដូវប្រាំងឆ្នាំ ២០២១-២០២២ ក្រុម K៩២ នៃខេត្ត Kien Giang បានស្វែងរក និងប្រមូលផ្ដុំអដ្ឋិធាតុចំនួន ២០២ អដ្ឋិធាតុ ដែលក្នុងនោះ អធ្ឋិធាតុយុទ្ធជនពលីចំនួន  ២០ អដ្ឋិធាតុត្រូវបានប្រមូលផ្តុំនៅខេត្តកំពត និងខេត្តកោះកុង នៃព្រះរាជាណាចក្រកម្ពុជា និងអដ្ឋិធាតុយុទ្ធជនពលីចំនួន ១៨២ អដ្ឋិធាតុត្រូវបានប្រមូលផ្តុំនៅក្នុងខេត្ត Kien Giang៕

បកប្រែដោយ Thuy Anh