ជាមួយនឹងការសម្តែងមានប្រធានបទ "របាំនៃនាគ" ក្រុម ArtEventia (បារាំង) ត្រូវបានបំផុសគំនិតពីរូបភាពនាគនៃរឿងព្រេងនិទានជាមួយនឹងរូបភាពពន្លឺដែលបង្ហាញវប្បធម៌ភ្លើង វប្បធម៌ឡាតាំងរួមបញ្ចូលគ្នាជាមួយលក្ខណៈគួរឲ្យចាប់អារម្មណ៍របស់បារាំង។ ក្រុម Da Nang (វៀតណាម) មានការសំដែងពន្លឺដ៏ឧឡារិកជាមួយនឹងប្រធានបទ "របាំលើផ្ទៃមេឃ" ដែលមានកាំជ្រួចជាង ៤,០០០ គ្រាប់គ្រប់ប្រភេទ។

leftcenterrightdel
ការសម្តែងកាំជ្រួចទាក់ទាញអារម្មណ៍នៃក្រុមម្ចាស់ផ្ទះ Da Nang (វៀតណាម)

ភាពលេចធ្លោនៃពិធីបើក DIFF 2024 គឺការសម្តែងសិល្បៈកីឡា Jetski & Flyboards (ការរួមបញ្ចូលគ្នានៃការរាំនៅលើផ្ទៃទឹក លើលំហអាកាស និងការសម្តែងកីឡាជាមួយការបាញ់កាំជ្រួច) ដែលសំដែងដោយកីឡាករ Jetski & Flyboarders កំពូលរបស់ពិភពលោក។

បន្ទាប់ពីរាត្រីបើក យប់បន្ទាប់ ទស្សនិកជននឹងរីករាយជាមួយការប្រកួតរវាងក្រុមអ៊ីតាលី-ក្រុមសហរដ្ឋអាមេរិក (ថ្ងៃទី ១៥ ខែមិថុនា) ក្រោមប្រធានបទ "ស្នាដៃល្អនៃធម្មជាតិ"  ក្រុមអាល្លឺម៉ង់-ក្រុមប៉ូឡូញ (ថ្ងៃទី ២២ ខែមិថុនា) ក្រោមប្រធានបទ "ស្នេហាចម្លែកអស្ចារ្យ" ក្រុមចិន-ក្រុមហ្វាំងឡង់ (ថ្ងៃទី២៩ ខែមិថុនា) ក្រោមប្រធានបទ “ពិភពទេពនិករ” និងយប់ចុងក្រោយថ្ងៃទី ១៣ ខែកក្កដា ក្រោមប្រធានបទ “ចង្វាក់នាពេលអនាគត”៕

បកប្រែដោយ Thuy Anh