តារាបង្ហាញម៉ូដល្បីឈ្មោះរបស់វៀតណាម Thanh Hang នឹងបង្ហាញបណ្តុំម៉ូដថ្មីបំផុតរបស់ SIXDO ដែលរចនាដោយអ្នករចនាម៉ូដ Do Manh Cuong។ ក្រៅពី Thanh Hang តារាបង្ហាញម៉ូដល្បីៗមួយចំនួនរបស់វៀតណាម ក៏ទៅបង្ហាញម៉ូដនៅអូស្ត្រាលីផងដែរ។

leftcenterrightdel
ផ្ទាំងរូបភាពនៃការបង្ហាញម៉ូដរបស់ SIXDO នៅទីក្រុង Sydney ក្នុងឆ្នាំ២០២៣ (រូបថត៖ SIXDO)

អ្នករចនាម៉ូដ Do Manh Cuong បានចែករំលែកអត្ថន័យរួមនៃបណ្តុំម៉ូដនេះ ហើយបង្ហាញពីម៉ូដមួយចំនួនដែលនឹងត្រូវបានបង្ហាញ ដោយពណ៌ចម្បងពីរគឺ ស និងខ្មៅ។ ការបង្ហាញម៉ូដដែលប្រព្រឹត្តទៅក្នុងរយៈពេល ៤៥ នាទី គឺជាព្រឹត្តិការណ៍មួយក្នុងក្របខ័ណ្ឌនៃខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងអូស្ត្រាលី (ថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ១៩៧៣ - ថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០២៣)៕

បកប្រែដោយ Thuy Anh