នេះគឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពរំលឹកខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងអូស្ត្រាលី (ថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ១៩៧៣/ថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០២៣)។

leftcenterrightdel
ការសម្តែងរបស់ក្រុមតន្រ្តីកងទ័ពអូស្ត្រាលី

កម្មវិធីផ្លាស់ប្តូរបានប្រព្រឹត្តឡើងយ៉ាងរស់រវើកជាមួយការសម្តែងសិល្បៈរបស់ក្រុមតន្ត្រីទាំងពីរ។ តាមរយៈកម្មវិធីនេះ សិល្បករ អ្នកចម្រៀងនៃកងទ័ពរបស់ប្រទេសទាំងពីរបានចែករំលែកបទពិសោធន៍ និងជំនាញក្នុងការបង្វឹកបង្ហាត់ ការបណ្តុះបណ្តាល និងការសម្ដែង។ កម្មវិធីនេះក៏បង្កើតឱកាសសម្រាប់កិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគីក្នុងវិស័យវប្បធម៌ និងសិល្បៈផងដែរ៕

បកប្រែដោយ Thuy Anh