កញ្ញា  Le Vu Thuc Anh ជានិស្សិតវៀតណាមដែលកំពុងសិក្សានៅប្រទេសបារាំងបានយកឈ្នះដ៏គួរអោយសរសើរលើបេក្ខនារីចំនួន ១៥ នាក់ដើម្បីគ្រងមកុដបវរកញ្ញានិទាឃរដូវឆ្នាំ ២០២៣ - នៅអឺរ៉ុប ក្នុងវគ្គផ្តាច់ព្រ័ត្រដែលប្រព្រឹត្តិទៅកាលពីយប់ថ្ងៃទី ៥ ខែកុម្ភៈ នៅទីក្រុងប៉ារីសប្រទេសបារាំង។

leftcenterrightdel
កញ្ញា Le Vu Thuc Anh បានគ្រងមកុដបវរកញ្ញានិទាឃរដូវឆ្នាំ ២០២៣ នៅអឺរ៉ុប (រូបថត៖ VOV)

បវរកញ្ញានិទាឃរដូវឆ្នាំ ២០២៣ - ភាពស្រស់ស្អាតរបស់វៀតណាមនៅអឺរ៉ុបស្ថិតនៅក្នុងក្របខ័ណ្ឌនៃព្រឹត្តិការណ៍ VietFest ដែលជាព្រឹត្តិការណ៍ដ៏ធំបំផុតនៅនិទាឃរដូវឆ្នាំ ២០២៣ ដែលរៀបចំដោយសមាគមយុវជន និងនិស្សិតវៀតណាមនៅប្រទេសបារាំង ក្រោមការគាំពាររបស់គណៈកម្មាធិការរដ្ឋទទួលបន្ទុកជនជាតិវៀតណាមនៅឯបរទេស (ក្រសួងការបរទេស ) សហភាពសមាគមន៍វៀតណាមនៅអឺរ៉ុប, មជ្ឈមណ្ឌលវប្បធម៌វៀតណាមនៅបារាំង, សហភាពសមាគមយុវជន និងនិស្សិតវៀតណាមនៅអឺរ៉ុប៕

បកប្រែដោយ Pham Diep