បុណ្យណូអែលដ៏សុខសាន្តនិងកក់ក្តៅ
កប.អនឡាញ - បុណ្យណូអែលឆ្នាំនេះ ប្រព្រឹត្តទៅនៅចុងសប្តាហ៍ អាកាសធាតុអំណោយផល ដូច្នេះប្រជាជននៅគ្រប់ទិសទីនៅទូទាំងប្រទេស នាំគ្នាទៅលេងកម្សាន្ត ធ្វើឱ្យបរិយាកាសអ៊ូអរ។
នៅទីក្រុងហាណូយ ចាប់ពីយប់ថ្ងៃទី២៤ ខែធ្នូ មនុស្សជាច្រើនកុះករសម្រុកមកលេងនៅកណ្ដាលទីក្រុង។ វិថីថ្មើរជើងជុំវិញបឹង Hoan Kiem វិថីថ្មើរជើង Hang Ma ផ្លូវបុរាណ ជាពិសេសវិហារកាតូលិច Nha Tho Lon នៅទីក្រុងហាណូយ (ផ្លូវ Nha Chung ខ័ណ្ឌ Hoan Kiem) ទាក់ទាញប្រជាជនយ៉ាងច្រើនកុះករ។ ដើម្បីអបអរសាទរបុណ្យណូអែល វិហារកាតូលិច Nha Tho Lon នៅទីក្រុងហាណូយត្រូវបានតុបតែងលម្អយ៉ាងស្រស់ស្អាតកាលពីច្រើនថ្ងៃមុន។ នៅថ្ងៃណូអែល ការសម្តែងសិល្បៈជាច្រើនបានប្រព្រឹត្តទៅដើម្បីបង្កើតបរិយាកាសរស់រវើក ហើយទាក់ទាញប្រជាជន និងទស្សនិកជន។
    |
 |
វិហារកាតូលិច Nha Tho Lon ទាក់ទាញអារម្មណ៍ប្រជាជន និងភ្ញៀវទេសចរ |
នៅទីក្រុងហូជីមិញ នៅវិហារកាតូលិច Duc Ba វិថីថ្មើរជើង Nguyen Hue និងផ្សារទំនើបនានាក៏បានទទួលប្រជាជនយ៉ាងច្រើនកុះករក្នុងបរិយាកាសដ៏អ៊ូអរ និងសប្បាយរីករាយនៃបុណ្យណូអែល។ នៅទីក្រុង Da Nang មនុស្សជាច្រើនបាននាំគ្នាទៅវិហារកាតូលិច Con Ga ដើម្បីចូលទៅក្នុងបរិយាកាសនៃបុណ្យណូអែល។ នៅវិហារកាតូលិច ព្រះសហគមន៍កាតូលិក ក៏ដូចជាតាមផ្លូវ និងគោលដៅកម្សាន្តជាច្រើននៃខេត្ត Ninh Binh ប្រជាជន និងភ្ញៀវទេសចរមកទស្សនាយ៉ាងច្រើនកុះករ។ នៅវិហារកាតូលិចថ្ម Phat Diem (ស្រុក Kim Son) បរិយាកាសមានភាពអ៊ូអរជាមួយការចូលរួមរបស់ប្រជាជនរាប់ពាន់នាក់ ហើយផ្លូវត្រូវបានតុបតែងលម្អយ៉ាងស្អាតឆើតឆាយ។ បរិយាកាសបុណ្យណូអែលដ៏អ៊ូអរនៅគ្របដណ្តប់លើទីក្រុង Ha Giang ដែរ។
ក្រៅពីលើព្រះវិហារ និងតំបន់កណ្ដាលទីក្រុង កម្មវិធីបរិច្ចាគឈាម "បុណ្យណូអែលពោរពេញទៅដោយសេចក្តីស្រឡាញ់" ដែលរៀបចំដោយវិទ្យាស្ថានឈាមវិទ្យា-បញ្ចូលឈាមមជ្ឈិមឆ្នាំនេះ បានទទួលជិត ១០០០ ប្លោក។ កម្មវិធីនេះក្លាយទៅជាអំណោយបុណ្យណូអែលដ៏មានតម្លៃសម្រាប់អ្នកជំងឺ៕
បកប្រែដោយ Thuy Anh