leftcenterrightdel
ការបង្ហាញម៉ូតអាវផាយក្នុងសន្និសីទសារព័ត៌មានស្ដីពីពិធីបុណ្យអាវផាយទេសចរណ៍ទីក្រុងហាណូយឆ្នាំ ២០២២

ពិធីបុណ្យអាវផាយទេសចរណ៍ទីក្រុងហាណូយឆ្នាំ ២០២២ រួមបញ្ចូលគ្នានូវតន្ត្រី ពន្លឺ និងការបង្ហាញម៉ូតអាវផាយនៅតំបន់ភាគខាងជើង កណ្តាល និងខាងត្បូងរបស់វៀតណាម ដោយមានការចូលរួមពីអ្នករចនាម៉ូតដ៏ល្បីល្បាញ។ ក្នុងក្របខ័ណ្ឌនៃពិធីបុណ្យ មានសកម្មភាពតាំងបង្ហាញស្ដីពីប្រវត្តិសាស្ត្ររបស់អាវផាយវៀតណាម មណ្ឌលតាំងបង្ហាញអាវផាយនៃភូមិភាគទាំងបីរបស់វៀតណាម។ល។ ចំណុចលេចធ្លោគឺការបង្ហាញម៉ូតអាវផាយរបស់មនុស្សជិត ១០០០ នាក់ ដែលប្រព្រឹត្តទៅនៅថ្ងៃទី ៣ និងទី ៤ ខែធ្នូ នៅវិថីដើរថ្មើជើងជុំវិញបឹង Hoan Kiem៕

បកប្រែដោយ Thuy Anh