leftcenterrightdel
ខ្សែប្រយុទ្ធ Geovane Magno (ឆ្វេង) 

បន្ទាប់ពីចាប់ផ្តើមការប្រកួតបាន ១៥ នាទី ក្រុម Hougang United FC ស្រាប់តែបើកការស៊ុតបញ្ចូលទីដោយការស៊ុតបាល់ប៉េណាល់ទីពីខ្សែប្រយុទ្ធ Pedro Bortoluzo ។ បន្ទាប់មក Viettel FC បាន "ឆ្លើយតប" វិញ នៅពេលដែលពួកគេទទួលបានបាល់ពិន័យ ២ គ្រាប់ជាប់គ្នានៅនាទីទី ៤១ និងនាទីទី ៤៣ ហើយត្រូវបានខ្សែប្រយុទ្ធ Pedro Paulo ស៊ុតបញ្ចូលទីដោយជោគជ័យ។ មុនពេលចប់តង់ទី១ កីឡាករ Pedro Bortoluzo រកគ្រាប់បាល់ពីការស៊ុតបាល់ប៉េណាល់ទីដើម្បីជួយក្រុម Hougang United FC តាមស្មើ ២-២។ ចូលដល់តង់ទី២ Viettel FC រកបានបីគ្រាប់ជាប់ៗគ្នាដោយកីឡាករ Nguyen Duc Hoang Minh (នាទី ៥៥) និង Geovane Magno (នាទី ៧០ និង ៧២) ដើម្បីបិទបញ្ចប់ការប្រកួត​ដោយជ័យជម្នះ ៥ ទល់ ២ ។ ជាមួយនឹងជ័យជម្នះ ៣ លើក ក្រុម Viettel FC នាំមុខក្រុម I ដោយ​មាន ៩ ពិន្ទុ ដោយហេតុនេះទទួលបានសិទ្ធិឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រអាស៊ីអាគ្នេយ៍។

ពានរង្វាន់ AFC Cup 2022 នឹងប្រកួតតាមតំបន់ ដោយជ្រើសរើសក្រុមល្អៗដើម្បីឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងតំបន់  វគ្គផ្តាច់ព្រ័ត្រក្នុងតំបន់ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រអន្តរតំបន់ និងផ្តាច់ព្រ័ត្រអន្តរតំបន់។ ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃតំបន់អាស៊ីអាគ្នេយ៍គ្រោងនឹងធ្វើឡើងនៅខែសីហា ហើយគូប្រកួតរបស់ Viettel FC មិនទាន់បានកំណត់នៅឡើយទេ៕

បកប្រែដោយ Duy Hoan