leftcenterrightdel
(រូប​ថត៖ bongdaplus.vn)

តាមគម្រោង ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាមនឹងចេញដំណើរទៅ UAE នៅល្ងាចថ្ងៃទី ២៦ ខែឧសភា ហើយសមាជិកទាំងឡាយនឹងត្រូវធ្វើតេស្តរកជំងឺ Covid-19 នៅថ្ងៃទី ២៤ ខែឧសភា។ មុនពេលចេញដំណើរទៅ UAE គ្រូបង្វឹក Park Hang-seo និងកីឡាករទាំងឡាយនឹងទៅហ្វឹកហាត់នៅទីក្រុង Quy Nhon (ខេត្ត Binh Dinh ភាគកណ្តាលវៀតណាម)។ ទីលាន​បាល់​ទាត់​ Quy Nhon ទើបតែ​បានកែលម្អហើយ​ ដូច្នេះវាមានផ្ទៃស្មៅ​មានគុណភាពល្អ ទន្ទឹមនឹងនេះអាកាសធាតុនៅខេត្ត Binh Dinh ក្នុងខែឧសភា​ក៏ក្តៅដែរ ដែល​មានភាពស្រដៀងគ្នាជាមួយ UAE។ នៅខេត្ត Binh Dinh ក្រុមបាល់ទាត់​ជម្រើស​ជាតិវៀតណាមនឹងប្រកួតមិត្តភាពជាមួយក្លឹប Topenland Binh Dinh៕

បកប្រែដោយ Duy Hoan