ក្នុងជំនួប  លោក Nicolas Warn សង្កត់ធ្ងន់ថា ប្រទេសបារាំងមានបំណងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកីឡាជាមួយវៀតណាម ពិសេសគឺ បាល់ទាត់ ខណៈដែលវៀតណាមកំពុងកំណត់គោលដៅឆ្ពោះទៅវគ្គផ្ដាច់ព្រ័ត្រ World Cup ឆ្នាំ ២០២២។ ប្រទេសបារាំងបានអនុវត្តគម្រោងបញ្ជូនក្រុមបាល់ទាត់ចូលរួមការប្រកួតមិត្តភាពនៅវៀតណាម ដោយមានតារាល្បីឈ្មោះនៅលើពិភពលោក។

leftcenterrightdel
លោក Nguyen Ngoc Thien ជួបធ្វើការជាមួយលោក Nicolas Warnery (រូបថត៖ tapchithethao.vn)

គម្រោងនេះត្រូវបានរៀបចំឡើងក្នុងបំណងអភិវឌ្ឍកិច្ចសហប្រតិបត្តិការរវាងបារាំងនិងវៀតណាម ព្រមទាំងផ្សព្វផ្សាយរូបភាពរបស់វៀតណាមដល់មិត្តភក្តិពិភពលោក។ ទន្ទឹមនឹងនោះ ប្រទេសបារាំងបានជម្រុញ និងជួយគាំទ្រវៀតណាមក្នុងការអភិវឌ្ឍបាល់ទាត់ តាមរយៈការបណ្ដុះបណ្ដាលមនុស្សក្មេង និងជួយគាំទ្រមូលនិធិមនុស្សធម៌នៅវៀតណាមក្នុងការអប់រំ និងអភិវឌ្ឍជំនាន់វ័យក្មេង៕

បកប្រែដោយ Thuy Anh