leftcenterrightdel
បាល់ទាត់វៀតណាមកំណត់គោលដៅឈានចូលការប្រកួតបាល់ទាត់ពិភពលោក អាយុក្រោម២០ ឆ្នាំ សម្រាប់ឆ្នាំ ២០២១ (រូបថត៖ vov.vn)

 

ការប្រកួតធ្វើឡើងចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ៣០ ខែតុលាខាងមុខនេះ នៅប្រទេសឥណ្ឌូនេស៊ី។ ៤ ក្រុមដែលឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនឹងត្រូវបានចូលរួមការប្រកួតបាល់ទាត់ពិភពលោក អាយុក្រោម២០ ឆ្នាំ សម្រាប់ឆ្នាំ ២០២១។

យោងតាមលោក Tran Quoc Tuan អនុប្រធានប្រចាំការនៃសហព័ន្ធកីឡាបាល់ទាត់វៀតណាម (VFF) ក្រុមបាល់ទាត់ជម្រើសជាតិ វៀតណាមអាយុក្រោម ១៩ ឆ្នាំអាចយកឈ្នះនៅវគ្គជម្រុះដើម្បីឈានចូលការប្រកួតបាល់ទាត់ពិភពលោក អាយុក្រោម ២០ ឆ្នាំ សម្រាប់ឆ្នាំ ២០២១។  ដើម្បីអាចសម្រេចបានគោលដៅនេះ VFF គ្រោងនឹងរៀបចំការប្រកួតមិត្តភាពអន្តរជាតិនៅចុងខែកញ្ញា ខាងមុខនេះ៕

បកប្រែដោយ Pham Diep