leftcenterrightdel
ក្នុងឆ្នាំ ២០១៩ របស់កីឡាវៀតណាម គឺក្រុមបាល់ទាត់ជម្រើសជាតិវៀតណាមផ្នែកបុរសបានជាប់ក្នុងចំណោមក្រុមបាល់ទាត់ខ្លាំងបំផុតទាំង ៨ នៅអាស៊ី ហើយកំពុងនាំមុខគេនៅ វគ្គជម្រុះ World Cup ២០២០ (រូបថត៖ vnanet.vn)

ក្នុងចំណោមព្រឹត្តិការណ៍កីឡាលេចធ្លោក្នុងស្រុកនាឆ្នាំ២០១៩ ដែលជ្រើសរើសដោយវិទ្យុសម្លេងវៀតណាមនោះ គឺមិនអាចរំលងបានជ័យជំនះជាប្រវត្តិសាស្ត្ររបស់ក្រុមកីឡា វៀតណាម នៅ SEA Games បានឡើយ។ ដោយទទួលបានមេដាយមាសចំនួន ៩៨ គ្រឿង មេដាយប្រាក់ចំនួន ៨៥ គ្រឿង និងមេដាយសំរិទ្ធចំនួន ១០៥ គ្រឿងនោះ ក្រុមកីឡាវៀតណាមបានជាប់ចំណាត់ថ្នាក់លេខ ២ បន្ទាប់ពីប្រទេស ម្ចាស់ផ្ទះហ្វីលីពីន។ នេះគឺជាសមិទ្ធិផលដ៏លេចធ្លោរបស់កីឡាវៀតណាមនៅលើសង្វៀន SEA Games។

ចំណុចលេចធ្លោរបស់កីឡាវៀតណាមនៅ SEA Games ឆ្នាំ ២០១៩ គឺទាំងក្រុមបាល់ទាត់ជម្រើសជាតិផ្នែកបុរស និងក្រុមបាល់ទាត់ជម្រើសជាតិផ្នែកនារីគឺសុទ្ធតែទទួលបានមេដាយមាស។ ព្រឹត្តិការណ៍កីឡាលេចធ្លោមួយទៀតក្នុងឆ្នាំ ២០១៩ របស់កីឡាវៀតណាម គឺ ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាមផ្នែកបុរសបានជាប់ក្នុងចំណោមក្រុមបាល់ទាត់ខ្លាំងបំផុតទាំង ៨ នៅអាស៊ី ហើយកំពុងនាំមុខគេនៅ វគ្គជម្រុះ World Cup ២០២០។ លើសពីនេះទៅទៀត ក្រុមបាល់ទាត់ជម្រើសជាតិ វៀតណាម ក្រោមការដឹកនាំរបស់ គ្រូបង្វឹក Park Hang Seo បានជាប់ក្នុងក្រុមបាល់ទាត់ខ្លាំងបំផុត នៃវគ្គផ្តាច់ព្រ័ត្រ Asian Cup។ ព្រឹត្តិការណ៍កីឡាលេចធ្លោមួយទៀតរបស់វៀតណាមក្នុងឆ្នាំ ២០១៩ គឺក្រុម Futsal វៀតណាមដណ្ដើមបានកៅអីចូលរួមការប្រកួតជើងឯក Futsal ថ្នាក់អាស៊ី ឆ្នាំ ២០២០ ផងដែរ៕

តាម vovworld