leftcenterrightdel
កីឡាករ Ha Duc Chinh

ក្រុមបាល់ទាត់ជម្រើសជាតិ U22 វៀតណាម បានស៊ុតចូលបំប៉ោងសំណាញ់ក្រុមបាល់ទាត់ជម្រើសជាតិ U22 កម្ពុជា ៣គ្រាប់ នៅតង់ទី១។ ក្រុមបាល់ទាត់ជម្រើសជាតិ U22 កម្ពុជា បានព្យាយាមវាយបកវិញដែរតែមិនអាចរកគ្រាប់បាល់បានឡើយ។ ចូលដល់តង់ទី២ ក្រុមវៀតណាមបានបន្ថែម ១គ្រាប់ទៀត ដើម្បីទទួលបានកៅអីវគ្គផ្ដាច់ព្រ័ត្រតែម្ដង។

នៅវគ្គផ្ដាច់ព្រ័ត្រ គឺក្រុមបាល់ទាត់ជម្រើសជាតិ U22 ត្រូវជួបក្រុមបាល់ទាត់ជម្រើសជាតិ U22 ឥណ្ឌូណេស៊ី នាយប់ថ្ងៃទី១០ ខែធ្នូ។ ក្រុមទាំងពីរ ធ្លាប់បានជួបគ្នាក្នុងពូលម្ដងរួចមកហើយ ដោយវៀតណាមបានយកឈ្នះឥណ្ឌូនេស៊ី ក្នុងលទ្ធផល ២-១៕

បកប្រែដោយ Duy Hoan