ជាមួយនឹងប្រធានបទ "បេះដូងជួបជុំគ្នា បំភ្លឺក្តីសុបិន" ពិធីបើកការប្រកួតកីឡាអាស៊ីប៉ារ៉ាហ្គេមឆ្នាំ ២០២៣ អូសបន្លាយរយៈពេលជាង ៩០នាទី ជាមួយនឹងរូបភាពនៃនាដករ នាដការិនីចំនួន ៧២ នាក់ ដែលក្នុងនោះមាននាដករ ៣៦ នាក់ ជិះរទេះរុញ បានរាំជាមួយគ្នា បង្ហាញពីឈុតឆាកគួរឲ្យរំភើបចិត្តរបស់អត្តពលិកកាន់ដៃគ្នា ឈានទៅមុខក្នុងដំណើរឆ្ពោះទៅរកក្តីសុបិនរបស់ពួកគេ។

leftcenterrightdel
ពិធីបើកអាស៊ីប៉ារ៉ាហ្គេម លើកទី៤ នៅ Hangzhou ខេត្ត Zhejiang ប្រទេសចិនថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២៣។ រូបថត៖ THX/TTXVN

ពិធីបើកក៏បានប្រើប្រាស់ឧបករណ៍បច្ចេកទេស ក្នុងការរួមបញ្ចូលការច្រៀង ការសម្ដែង ការរាំ ភាពយន្តខ្លី ដើម្បីផ្ញើសេចក្តីជូនពរដល់អត្តពលិកនៃគណៈប្រតិភូនីមួយៗ។ ដូចនឹងព្រឹត្តិការណ៍កីឡាអាស៊ីលើកទី ១៩ (ASIAD ២០២៣) ដែលទើបបានប្រព្រឹត្តទៅនៅទីក្រុង Hangzhou ដែរ ពិធីបើកអាស៊ីប៉ារ៉ាហ្គេម ២០២៣ នៅតែបន្តបញ្ជាក់ពីទំនុកចិត្តរបស់ប្រទេសចិនលើបច្ចេកវិទ្យា ឌីជីថល ដោយបង្ហាញពីស្មារតីនៃ "សុទិដ្ឋិនិយម ភាពសុខដុមរមនា ការតស៊ូ និងការចែករំលែក"។

អត្តពលិកជិត ៣.១០០ នាក់មកពីប្រទេស និងតំបន់ដែនដីចំនួន៤៤ បានចូលរួមព្រឹត្តិការណ៍អាស៊ីប៉ារ៉ាហ្គេម ឆ្នាំ ២០២៣ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២២-២៨ ខែតុលា។ ប្រតិភូកីឡាជនពិការវៀតណាមបានចូលរួមព្រឹត្តិការណ៍អាស៊ីប៉ារ៉ាហ្គេម ឆ្នាំ ២០២៣ ដោយមានអត្តពលិកចំនួន ៤៨ នាក់ ចូលរួមប្រកួតប្រជែងក្នុងប្រភេទកីឡាចំនួន ៧ រួមមាន អត្តពលកម្ម ហែលទឹក លើកទម្ងន់ អុក វាយកូនឃ្លីលើតុ វាយសី និងតេក្វាន់ដូ។ គោលដៅរបស់កីឡាជនពិការវៀតណាមគឺខិតខំដណ្ដើមបានមេដាយមាសពី ៣ ទៅ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ អាស៊ីប៉ារ៉ាហ្គេម ឆ្នាំ ២០២៣៕

តាម​ vovworld.vn