ក្រុមបាល់ទះរបស់កងទ័ពប្រជាជនវៀតណាមជួបក្រុមបាល់ទះរបស់កងទ័ពថៃនៅវគ្គផ្ដាច់ព្រ័ត្រ
កប.អនឡាញ - នាយប់ថ្ងៃទី ៧ ខែតុលា នៅមជ្ឈមណ្ឌលកីឡាការពារជាតិ II (យោធភូមិភាគទី ៧) បានប្រព្រឹត្ដទៅការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃការប្រកួតបាល់ទះផ្នែកបុរសរវាងកងទ័ពនៃបណ្ដាប្រទេសអាស៊ានឆ្នាំ ២០២៣។
វគ្គពាក់កណ្តាលផ្តាច់ព្រ័តដំបូងគឺជាការប្រកួតរវាងក្រុមបាល់ទះម្ចាស់ផ្ទះរបស់កងទ័ពប្រជាជនវៀតណាម និងក្រុមបាល់ទះរបស់កងទ័ពឥណ្ឌូនេស៊ី។ ជាមួយនឹងស្មារតីរំភើបរីករាយ និងការលើកទឹកចិត្តយ៉ាងក្លៀវក្លាពីអ្នកគាំទ្រ ក្រុមបាល់ទះរបស់កងទ័ពប្រជាជនវៀតណាមបានយកឈ្នះលើក្រុមបាល់ទះរបស់កងទ័ពឥណ្ឌូនេស៊ីក្នុងលទ្ធផល ៣-០ ដើម្បីដណ្ដើមសំបុត្រជាផ្លូវការក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ។
    |
 |
ការលោតគប់បាល់របស់កីឡាករបាល់ទះរបស់កងទ័ពប្រជាជនវៀតណាមក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាមួយនឹងក្រុមបាល់ទះរបស់កងទ័ពឥណ្ឌូនេស៊ី |
ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទី២ ក្រុមបាល់ទះរបស់កងទ័ពថៃបានបន្តបង្ហាញភាពខ្លាំងរបស់ខ្លួន ហើយបានយកឈ្នះក្រុមបាល់ទះរបស់កងទ័ពប្រជាជនឡាវយ៉ាងងាយក្នុងលទ្ធផល ៣-០។
នៅយប់ថ្ងៃទី ៨ ខែតុលា ការប្រកួតបាល់ទះផ្នែកបុរសរបស់កងទ័ពបណ្ដាប្រទេសអាស៊ានឆ្នាំ ២០២៣ នឹងប្រព្រឹត្តទៅការប្រកួតចំនួន ២ រួមមាន ការប្រកួតដណ្តើមមេដាយសំរឹទ្ធរវាងក្រុមបាល់ទះរបស់កងទ័ពឥណ្ឌូនេស៊ី និងក្រុមបាល់ទះរបស់កងទ័ពប្រជាជនឡាវ; វគ្គផ្ដាច់ព្រ័ត្ររវាងក្រុមបាល់ទះរបស់កងទ័ពប្រជាជនវៀតណាមនិងក្រុមបាល់ទះរបស់កងទ័ពថៃ។ បន្ទាប់មកនឹងប្រព្រឹត្ដទៅពិធីបីទ និងប្រគល់រង្វាន់៕
បកប្រែដោយ Pham Diep