សម្ដេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា «ជារួមយើងមានប្រភេទកីឡាចំនួន៣៧ ប៉ុន្ដែមណ្ឌល ឬក៏ទីតាំងសម្រាប់ការប្រកួត បែងចែកចំនួនប៉ុន្មានទីតាំងបន្ថែម រួមជាមួយនឹងខេត្តចំនួន៤ បន្ថែមទៀត រួមមាន៖ ខេត្ដព្រះសីហនុ, ខេត្តកែប, ខេត្ដកំពត និងខេត្ដសៀមរាប»។ 

leftcenterrightdel
សម្ដេចពិជ័យសេនា ទៀ បាញ់ ប្រធានគណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡាស៉ីហ្គេម លើកទី៣២ (CAMSOC) ថ្លែងក្នុងសន្និសីទសារព័ត៌មាន (រូបថត៖ vnanet.vn)

បន្ថែមពីនោះទៀត សម្ដេចពិជ័យសេនា បានបញ្ជាក់ថា ការរៀបចំរបស់កម្ពុជា គឺមានភាពដិតដោលណាស់ សូម្បីតែមេដាយ គឺត្រូវបានរៀបចំធ្វើរហូតដល់ ៥១៥១ គ្រឿង គិតមកដល់សព្វថ្ងៃនេះ ដែលគិតទាំងមេដាយមាស មេដាយប្រាក់ និងមេដាយសំរិទ្ធ ដើម្បីបំពាក់ដល់ជ័យលាភីតាមវិញ្ញាសាកីឡានីមួយៗ។

ព្រះអគ្គិជ័យកីឡា (ភ្លើងគប់) នៃព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ បានបន្តដំណើរមកកាន់រមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រាជធានីភ្នំពេញ នាថ្ងៃទី២៨ ខែមេសានេះ ក្រោយពិធីដង្ហែទៅបណ្តាប្រទេសស្ថិតនៅតំបន់អាស៊ីអាគ្នេយ៍ក្នុងរយៈពេលជាង ១ ខែមកនេះ។

ប៉ុន្មានថ្ងៃខាងមុខនេះ ព្រះអគ្គិជ័យកីឡា (ភ្លើងគប់) នៃព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នឹងបន្ដការដង្ហែទៅតាមមូលដ្ឋានជុំវិញបឹងទន្លេសាប៕

បកប្រែដោយ Thanh Cong