វៀតណាមជាប់ចំណាត់ថ្នាក់លេខ ១ ក្នុងការប្រកួតកីឡាការ៉ាតេជើងឯកអាស៊ីអាគ្នេយ៍
កប.អនឡាញ - បន្ទាប់ពីការប្រកួតរយៈពេលមួយសប្តាហ៍ ក្រុមកីឡាការ៉ាតេវៀតណាម បានឈ្នះចំណាត់ថ្នាក់លេខមួយក្នុងព្រឹត្តិការណ៍កីឡាការ៉ាតេជើងឯកអាស៊ីអាគ្នេយ៍ឆ្នាំ ២០២៣ ដែលធ្វើឡើងនៅប្រទេសហ្វីលីពីន ដោយដណ្ដើមបានមេដាយមាសចំនួន ២៣ គ្រឿង មេដាយប្រាក់ចំនួន ២០ គ្រឿង និងមេដាយសំរឹទ្ធចំនួន ២៣ គ្រឿង។
ដោយដណ្ដើមបានមេដាយសរុបចំនួន ៦៦ គ្រឿង ក្រុមកីឡាការ៉ាតេវៀតណាមមានប្រៀបជាងក្រុមផ្សេងទៀតនៅអាស៊ីអាគ្នេយ៍។ ប្រទេសថៃជាប់ចំណាត់ថ្នាក់លេខ ២ ក្នុងនោះ មេដាយមាសចំនួន ៨ គ្រឿង, មេដាយប្រាក់ចំនួន ១០ គ្រឿង និងសំរឹទ្ធចំនួន ១៨ គ្រឿង។ ប្រទេសឥណ្ឌូណេស៊ីជាប់ចំណាត់ថ្នាក់លេខ៣ ដោយមានមេដាយមាសចំនួន ៨ គ្រឿង មេដាយប្រាក់ចំនួន ៥ គ្រឿង និងមេដាយសំរឹទ្ធចំនួន ១១ គ្រឿង។
    |
 |
ក្រុមកីឡាការ៉ាតេវៀតណាមចូលរួមការប្រកួតប្រកបដោយជោគជ័យ (រូបថត៖ Karate Journal) |
ក្រុមកីឡាការ៉ាតេទាំងអស់ចូលរួមត្រូវបានបែងចែកជាពីរក្រុមប្រកួតរួមមានក្រុមជម្រើសជាតិ និងក្រុមយុវជន។ នេះជាលើកទី ១០ ហើយ ដែលការប្រកួតនេះធ្វើឡើងដោយមានការចូលរួមពីប្រទេសចំនួន ៨ រួមមាន វៀតណាម ថៃ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី សិង្ហបុរី កម្ពុជា ប្រ៊ុយណេ និងហ្វីលីពីន។
ជាមួយនឹងលទ្ធផលល្អបំផុតនៅអាស៊ីអាគ្នេយ៍ ក្រុមកីឡាការ៉ាតេវៀតណាមមានការត្រៀមរៀបចំយ៉ាងល្អ មុនពេលចូលរួមការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នៅកម្ពុជា។ នៅការប្រកួតស៊ីហ្គេមលើកទី ៣១ ក្រុមកីឡាការ៉ាតេវៀតណាមក៏បានជាប់លេខ១ ដោយដណ្តើមបានមេដាយមាសចំនួន ៧ គ្រឿង មេដាយប្រាក់ចំនួន ២ គ្រឿង និងមេដាយសំរឹទ្ធចំនួន ៦ គ្រឿង៕
បកប្រែដោយ Pham Diep