ថ្លែងមតិក្នុងពិធីនេះ លោក Tran Quoc Tuan ប្រធាន VFF បានកោតសរសើរចំពោះស្នាដៃរបស់កីឡាករនារីវៀតណាម ដែលទទួលបានសិទ្ធិចូលរួមការប្រកួតពិភពលោកជាលើកដំបូង ហើយបានសង្កត់ធ្ងន់ថា៖  “ដើម្បីដណ្តើមបានសិទ្ធិចូលរួមការប្រកួតបាល់ទាត់នារី FIFA World Cup សមាជិកក្រុមបាល់ទាត់នារីជម្រើសជាតិបានឆ្លងកាត់ការលំបាកជាច្រើនរាប់មិនអស់ ពេលខ្លះហាក់ដូចជាទៅមិនរួច ប៉ុន្តែដោយការខិតខំប្រឹងប្រែង ស្មារតីមិនចុះញ៉ុម និងឆន្ទៈអង់អាចក្លាហានរបស់នារីវៀតណាម ក្រុមកីឡាការិនីបានជំនះឧបសគ្គ។ ផ្លូវខាងមុខគឺពោរពេញទៅដោយបញ្ហាប្រឈម ប៉ុន្តែដោយឆន្ទៈរបស់ប្រជាជនវៀតណាម យើងសូមជូនពរឱ្យក្រុមជម្រើសជាតិលើកកំពស់លទ្ធផលល្អបំផុត  ដើម្បីពណ៌ក្រហមរបស់ទង់ជាតិ និង អាវ បានរួមចំណែកដល់រូបភាពនៃបាល់ទាត់វៀតណាម”។

leftcenterrightdel
កម្មវិធីដង្ហែភ្លើងគប់នៃពានរង្វាន់ជើងឯកបាល់ទាត់នារីពិភពលោក FIFA ២០២៣

ក្នុងពិធីដង្ហែគប់ FIFA Women's World Cup ២០២៣ គ្រូបង្វឹកនៃក្រុមបាល់ទាត់នារីជម្រើសជាតិ Mai Duc Chung និងសមាជិកក្រុមបានប្រាស្រ័យទាក់ទងជាមួយអ្នកគាំទ្រ និងកីឡាករវ័យក្មេងនៃកីឡាបាល់ទាត់នារីវៀតណាម។

ពិធីដង្ហែភ្លើងគប់នៃពានរង្វាន់ប្រកួតពានរង្វាន់ FIFA Women's World Cup ២០២៣ នៅវៀតណាមគឺជាផ្នែកមួយនៃសកម្មភាពគួរឱ្យកត់សម្គាល់ដើម្បីផ្សព្វផ្សាយព្រឹត្តិការណ៍ FIFA Women's World Cup ឆ្នាំ ២០២៣។ បញ្ចប់ការធ្វើដំណើរជុំវិញពិភពលោក ពានរង្វាន់នឹងឈប់ជាបន្តបន្ទាប់ក្នុងទីក្រុងចំនួន ៩ ដែលធ្វើជាម្ចាស់ផ្ទះនៃការប្រកួតបាល់ទាត់នារីឆ្នាំ ២០២៣ នៅប្រទេសនូវែលសេឡង់ និងអូស្ត្រាលី ពីថ្ងៃទី ២ ខែកុម្ភៈ ដល់ថ្ងៃទី ១៤ ខែកក្កដា មុនការប្រកួតជាផ្លូវការនៅថ្ងៃទី ២០ កក្កដា៕

តាម vovworld.vn