ព្រឹត្តិការណ៍នេះគឺជាផ្នែកមួយក្នុងចំណោមសកម្មភាពផ្សព្វផ្សាយ FIFA Women's World Cup 2023។ ការដង្ហែពានរង្វាន់មាសនៃការប្រកួតបាល់ទាត់នារីពិភពលោកឆ្នាំ ២០២៣ (FIFA Women’s World Cup Trophy Tour) មានការចូលរួមពីឯកអគ្គរដ្ឋទូតនូវែលសេឡង់និងអូស្រ្តាលី (ប្រទេសម្ចាស់ផ្ទះទាំងពីរនៃការប្រកួតបាល់ទាត់នារីពិភពលោកឆ្នាំ ២០២៣) និងឯកអគ្គរដ្ឋទូតនៃប្រទេសមួយចំនួនផ្សេងទៀត។

leftcenterrightdel
ពានរង្វាន់មាសនៃការប្រកួតបាល់ទាត់នារីពិភពលោកឆ្នាំ ២០២៣ កំពុងមកដល់ប្រទេសវៀតណាម (រូបថត៖ FIFA)

កម្មវិធី FIFA Women’s World Cup Trophy Tour ត្រូវបានចាប់ផ្តើមជាផ្លូវការនៅថ្ងៃទី ២៥ ខែកុម្ភៈ នៅប្រទេសជប៉ុន ហើយបន្ទាប់មកបានធ្វើទស្សនកិច្ចនៅប្រទេសចំនួន៣១ ដែលចូលរួមការប្រកួតបាល់ទាត់នារីពិភពលោកឆ្នាំ ២០២៣។ ដំណើរការនេះនឹងបញ្ចប់នៅប្រទេសនូវែលសេឡង់ និងអូស្ត្រាលីចាប់ពីថ្ងៃទី ២ ខែមិថុនាដល់ថ្ងៃទី ១៤ ខែកក្កដា មុនពេលការប្រកួតចាប់ផ្តើមជាផ្លូវការនៅថ្ងៃទី ២០ ខែកក្កដា៕

បកប្រែដោយ Thuy Anh